ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា រាជរដ្ឋាភិបាល រៀបចំប្លង់គោលប្រើប្រាស់ដីធ្លីក្នុងខេត្តព្រះសីហនុ តាមចក្ខុវិស័យឆ្នាំ២០៣០ គឺរៀបចំនិងអភិវឌ្ឍព្រះសីហនុ ជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា។

យោងតាមបណ្តាញសង្គមហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ បានសរសេរថាក្រុងព្រះសីហនុ នឹងប្រែមុខមាត់ថ្មី ក្រោយការកសាងហេដ្ឋា រចនាសម្ព័ន្ធទ្រង់ទ្រាយធំ។

សម្ដេចតេជោ មានប្រសាសន៍ថា «រដ្ឋាភិបាលកម្ពុជា បានកំណត់ផែន ក្នុងការរៀបចំប្លង់គោល ប្រើប្រាស់ដីធ្លីក្នុងខេត្តព្រះសីហនុ តាមចក្ខុវិស័យឆ្នាំ២០៣០ គឺរៀបចំនិងអភិវឌ្ឍ ខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍជាតិ ប្រកបដោយចីរភាព នៅតំបន់ឆ្នេរសមុទ្រកម្ពុជា»។

សម្ដេចតេជោ បន្ដថា តាមរយៈការអភិវឌ្ឍទីក្រុងទំនើប រមណីយដ្ឋានឆ្នេរសមុទ្រដែលស្អាត បំផុតលើសកលលោក និងជាតំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណង ច្រកចេញចូលអន្តរជាតិ ដោយមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងទីផ្សារសកលលោក និងជាមជ្ឈមណ្ឌល ឧស្សាហកម្ម ផលិតកម្ម បែបបច្ចេកវិទ្យាទំនើប នាពេលខាងមុខ៕ EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ