អង្គការសម្ព័ន្ធមិត្តសត្វព្រៃ អំពាវនាវដល់ពលរដ្ឋឲ្យបញ្ឈប់ការបរិភោគសាច់សត្វព្រៃ ក្រោយដកហូតសាច់សត្វព្រៃបាន៧១គីឡូពីភោជនីយដ្ឋានមួយក្នុងខេត្តកោះកុង
អង្គការសម្ព័ន្ធមិត្តសត្វព្រៃកម្ពុជា(Wildlife Alliance Cambodia) តាមរយៈទំព័រហ្វេសប៊ុកផ្លូវការកាល ពីថ្ងៃទី២៥ ឧសភា ឆ្នាំ២០២០ បានបង្ហាញពីការឆ្មក់ចាប់មួយនៅក្នុងខែនេះ ដោយក្រុមសង្គ្រោះ សត្វព្រៃបន្ទាន់ (WRRT) បានធ្វើការដកហូតសាច់សត្វព្រៃទម្ងន់៧១គីឡូក្រាម សត្វអណ្តើកទឹករស់ចំនួ ន១០ក្បាល ព្រមទាំងស្នូក និងទ្រូងអណ្តើកយ៉ាងច្រើនដែលមានទម្ងន់៥ ០គីឡូក្រាមពីភោជនីយដ្ឋានមួយកន្លែងក្នុងខេត្តកោះកុង។
អង្គការសម្ព័ន្ធមិត្តសត្វព្រៃកម្ពុជា បានឲ្យដឹងថា សត្វអណ្តើកដែល នៅរស់ក្រុមការងា រក៏បានដោះលែង ឱ្យត្រលប់ចូលទៅក្នុងព្រៃវិញ ខណៈសាច់សត្វព្រៃត្រូវបានដុតបំផ្លាញចោល។ លើសពីនេះអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ក៏បានអំពាវនាវទៅដល់ប្រជាពលរ ដ្ឋកម្ពុជាឲ្យបញ្ឈប់ការបរិភោគសាច់សត្វព្រៃ ដោយសាការបរិភោគសាច់សត្វព្រៃ គឺជាការជំរុញឲ្យមានការសម្លាប់យ៉ាងរង្គាលចំពោះសត្វព្រៃកម្ពុជា ហើយក៏ជាការគំរាមកំហែងដោយផ្ទាល់មួយចំពោះសុខភាពសាធារណៈរបស់ប្រជាជនកម្ពុជាផងដែរ៕SP