សម្តេចតេជោ សំណូមពរឱ្យមានការអធ្យាស្រ័យ ពីសំណាក់អាណាព្យាបាល ព្រមទាំងសិស្សនិស្សិត ចំពោះការខកខាន ពុំទាន់បានចូលសិក្សារាប់ទាំងសាលាដែលវិជ្ជាជីវៈផងដែរ ដែលយើងបង្ខំចិត្តពន្យាពេលក្នុងការបើកសាលា។នេះបើ តាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែ នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងជំនួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងក្រុ មការងារបច្ចេកទេសស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងក្នុងខេត្តព្រះសីហនុនារសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០។

សម្តេចបានលើកឡើងថា ការធ្វើបែបនេះក្នុងន័យដើម្បីទប់ស្កាត់នូវរលកទី២ នៃជំងឺកូវីដ១៩ និងស្របតាមសំណូមពរបស់ អង្គការសុខភាពពិភពលោក(WHO) ក្រោយពីបានឃើញការកើនឡើងវិញនូវចំនួនអ្នកជំងឺកូវីដ១៩នូវប្រទេសចិន និងការកើនឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូង ។សម្តេ ចបានបន្ថែមទៀតថា មិនត្រឹមតែកម្ពុជានោះទេប្រទេសដទៃទៀត ក៏នៅតែបន្តរងគ្រោះដោយសារ បញ្ហាកូវីដ១៩នេះដូចគ្នា។

សម្តេចបានលើកឡើងថា ប្រសិនបើកសាលា ហើយមានសិស្សណាម្នាក់កើតនោះ វានឹងរីករាលដាលកាន់ តែខ្លាំងទៅ ដល់សហគមន៍ដែលនេះគឺជារលកទី២ ដែលធ្វើឱ្យប៉ះពាល់ដល់ទំនប់ទី១ដែលយើងកំពុងព្យាយាមទប់ស្កាត់សព្វថ្ងៃ ៕SP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ