ភ្នំពេញ ៖ ក្រសួងសុខាភិបាល ចុះណែនាំដល់មន្ត្រីសុខាភិបាលនៅខេត្តចំនួន៣ដែលភ្ញៀវទេសចរជាតិទៅកម្សាន្តច្រើនក្នុងរយះពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដើម្បីមានបច្ចេកទេសគ្រប់គ្រាន់ក្នុងការប្រយុទ្ធជាមួយរលកទី២នៃវីរុសកូវីដ-១៩។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានឲ្យដឹងថា ដោយមានការសង្កេតឃើញថា ក្នុងរយះពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ភ្ញៀវទេសចរបានសម្រុកទៅកម្សាន្តនៅតាមតំបន់ទេសចរណ៍នានា ទូទាំងប្រទេសជាពិសេសទៅខេត្តមណ្ឌលគិរី រតនៈគិរី និងក្រចេះ ដែលនេះជាក្តីបារម្មណ៍មួយ នៃការចម្លងនៃកូវីដ-១៩ ។
ហេតុដូចនេះ ក្រសួងបានសហការជាមួយអង្គសុខភាពពិភពលោក និងអ្នកជំនាញពាក់ព័ន្ធផ្សេងៗទៀតដើម្បីធ្វើការរួមគ្នា និងណែនាំទៅដល់មន្ត្រីសុខាភិបាល នៅទីនោះ ដើម្បីឲ្យពួកគាត់ចេះនូវនីតិវិធីនៃការចាត់ចែងអ្នកជំងឺ និងពិនិត្យឱ្យបានច្បាស់លាស់នូវអ្នកជំងឺដែលសង្ស័យថមានផ្ទុកកូវីដ១៩ ខណៈដែលខេត្តទាំង៣នេះ មិនធ្លាប់មានអ្នកជំងឺដែលមានវិជ្ជាមានកូវីដ១៩ឡើយ។
សូមបញ្ជាក់ថា បច្នុប្បន្នកម្ពុជា មានករណីវីជ្ជាមានវីរុសកូវីដ១៩ចំនួន ១២៥ករណីក្នុងនោះព្យាបាលជាសះស្បើយចំនួន១២៣នាក់ និងសល់ពីនាក់ទៀតមន្ត្រីសុខាភិបាលកំពុងបន្តព្យាបាលដោយសុខភាពពួកគេមានលក្ខណៈប្រសើរធម្មតា៕EB
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាលរកឃេីញជំងឺកូវីដ-១៩ចំនួន៤ករណីថ្មីទៀតសរុបទាំងអស់នៅកម្ពុជាចំនួន១០២នាក់
-
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល
-
ចូលរួមអបអរសាទរ នៅព្រឹកនេះក្រសួងសុខាភិបាលរកឃើញអ្នកជាសះស្បើយពីកូវីដ១៩ មានចំនួន១៥នាក់បន្ថែមទៀត