ភ្នំពេញ ៖ អ្នកទេសចរជនជាតិបារាំងចំនួន០៤រូបដែលត្រូវបានព្យាបាលជាសះស្បើយពីជំងឺកូវីដ១៩នៅមន្ទីរពេទ្យមិត្តភាពខ្មែរ–សូវៀតកាលពីពេលកន្លង ទៅ ថ្មីៗ នេះបានផ្ញើសារសម្ដែង នូវការដឹងគុណចំពោះ រាជរដ្ឋាភិបាល កម្ពុជា ក្រុម គ្រូពេទ្យ ក៏ ដូចជាមន្ទីរពេទ្យមិត្តភាពខ្មែរ–សូ វៀតដែលអ្នកទេសចរទាំង៤ នាក់នោះបានសម្រាក និងព្យាបាល ។ នេះបើយោងទៅតាមទំព័រហ្វេ សប៊ុកមន្ទីរពេទ្យមិត្តភាព ខ្មែរ–សូវៀតនា រសៀលថ្ងៃទី១៨ខែមេសាឆ្នាំ ២០២០ កន្លងទៅ ។
ខ្លឹមសារ ដែលត្រូវបានបកប្រែពីភាសាបារាំងរបស់អ្នកទេសចរជនជាតិបារាំង ទាំង ០៤ នាក់នោះថា « អរុណសួស្តី លោក វេជ្ជបណ្ឌិត សួន យើងស្តាយ ណាស់ដែលមិនបាននិយាយពាក្យបន្តិចបន្តួចថា អរគុណពួកអ្នករហូតមកដល់ ពេលនេះឥឡូវពួកយើងបានមកដល់អាកាសយានដ្ឋានទីក្រុងសេអ៊ូលហើយ ដោយសារពួកយើងទាំងបួន នាក់ មាន ពេលវេលាខ្លីផងយើងសូមថ្លែងអំណរគុណអស់ពីបេះដូងចំពោះពួកអ្នក ដែល បាន ថែទាំព្យាបាលជានិច្ចជាកាលដល់ ពួកយើងអ្នកផ្តល់ភាពកក់ក្តៅដល់ពួកយើងគ្រប់ពេលវេលា ពួកអ្នកគ្រូពេទ្យគិលានុបដ្ឋាយិកាដ៍ល្អ ពួក យើងសូមអបអរសាទរជាថ្មីម្តងទៀតហើយពួកយើងសូម អរគុណមួយពាន់ដងដល់ពួកអ្នកហើយពួកយើងមិនអាចបំភ្លេចបានឡើយ នូវ អំពើល្អរបស់ពួកអ្នក។ពីយើងខ្ញុំ Jean Marie,Jeanine Heitzler, Jacques et Angele Dremiere »៕សូមបញ្ជាក់ថា រហូតមកទល់ពេលនេះ កម្ពុជាពុំទាន់រកឃើញករណីវិជ្ជមានកូវីដ១៩ ថ្មី មួយសប្តាហ៍ហើយ ។​ ដែលធ្វើឲ្យទិន្នន័យអ្នកមានកូវីដ១៩ សរុបនៅទ្រឹង ១២២នាក់ដដែល។ ក្នុងនោះ អ្នកជាសះស្បើយសរុបមាន១០៥នាក់ រួមទាំងអ្នកនៅកំពុងសម្រាក់ព្យាបាលនៅសល់ត្រឹម១៧នាក់៕ ដោយ PP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ