ភ្នំពេញ ៖ មានភ្ញៀវទេសចរណ៍ជាតិ បានត្អូនត្អែរថា អាហារដ្ឋាន «ប៉ាជីលីង» នៅព្រែកកាំពី មានមុខម្ហូបថ្លៃៗ ដូចគេនិយាយពិតមែន ហើយផ្លូវក៏លំបាក់ គ្មានកសាងឡើយ បើនៅបន្ដ ដូចនេះទៀត ថ្ងៃអនាគតគ្មានភ្ញៀវទេសចរណ៍ កម្សាន្ដ នៅព្រែកកាំពី ទៀតឡើយ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ គង់ សាកល ជាភ្ញៀវទេសចរណ៍ទៅកម្សាន្ដនៅទៅនោះ បានសរសេរថា «ធ្លាក់លឺគេនិយាយតៗគ្នាថា នៅព្រែកកាំពី ម្ហូបអាហារថ្លៃ តាមពិតថ្លៃដូច គេនិយាយមែន ,ឡានចតមួយតម្លៃ ១០០០០រៀល ,មាន់ដុតមួយប្រហែល១គីឡូ តម្លៃ៦០០០០រៀល ,សម្លរម្ជូរគ្រឿងត្រីក្របីមួយឆ្នាំងឆ្លើងតម្លៃ៥០០០០រៀល ,ខ្យលមួយចានប្រហែល១គីឡូតម្លៃ៣០០០០រៀល ,បាយមួយឆ្នាំង១០០០០រៀល»។
លោកសរសេរបន្ដទៀតថា បើនៅតែថ្លៃបែបនេះប្រឈមនឹងគ្មានទេសចរណ៍ទៅលេង ចំណកផ្លូវទៅវិញលំបាក គ្មានធ្វើអីទេ៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ