ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ថា ផ្លូវថ្នល់ នៅក្រុង ព្រះសីហនុ ក៏ទាក់ទាញភ្ញៀវទេសចរណ៍ ជាតិ-អន្ដរជាតិ មកទស្សនា នៅខេត្តព្រះសីហនុ ដែលនាំឲ្យសេដ្ឋកិច្ចជាតិ មានការរីកចម្រើនផងដែរ។
ក្នុងជំនួបសំណេះសំណាល ជាមួយមន្ត្រីរាជការ និងក្រុមការងារបច្ចេកទេសស្ថាបនា ហេដ្ឋា រចនាសម្ព័ន្ធផ្លូវក្រុង ក្នុងខេត្តព្រះសីហនុ នារសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា«គ្រាន់តែផ្លូវថ្នួលនៅព្រះសីហនុ ក៏ទាក់ទាញភ្ញៀវទេស ចរណ៍មកទស្សនា ខេត្តព្រះសីហនុ ដែរ»។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ចេញកញ្ចប់ថវិកាជាតិប្រមាណ ៣០០លានដុល្លារអាមេរិក ដើម្បីកសាងផ្លូវចំនួន ៣៤ខ្សែ នៅក្នុងខេត្តព្រះសីហនុ ដែលជាផ្លូវប្រកបដោយព្រណិតភាពដំបូងបំផុតនៅក្នុងប្រទេសកម្ពុជា។ ផ្លូវទាំង ៣៤ខ្សែនេះ ត្រូវបាន សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយរហូតដល់ពេលនេះ សម្រេចការសាងសង់ បានប្រមាណ ៩០% ហើយ៕EB