ក្រសួងសុខាភិបាលសម្រេចជ្រើសយកថ្ងៃចន្ទ វេលាម៉ោង០៩ និង៣០នាទីព្រឹក រៀងរាល់សប្តាហ៍ ដើម្បីធ្វើសន្និសីទសារព័ត៌មាន
                                        5 ឆ្នាំ មុន
                                        
                                    
                                    
                                    
                                
ក្រសួងសុខាភិបាលបញ្ជាក់ថា យោងតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ០៧ ខែមេសា ឆ្នាំ២០២០ រួចមក ក្រសួងសុខាភិបាលសម្រេចជ្រើសយក ថ្ងៃចន្ទ វេលាម៉ោង០៩ និង៣០នាទីព្រឹក រៀងរាល់សប្តាហ៍ ដើម្បីធ្វើសន្និសីទសារព័ត៌មានស្តីពីបច្ចុប្បន្នភាពជំងឺកូវិដ១៩ នៅទីស្តីការក្រសួងសុខាភិបាល។
សន្និសីទមានគោលបំណងសំខាន់៣រួមមាន៖
១)ស្ថានភាពណ និងបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩
២)រាយការណ៍ពីការរាតត្បាត និងអន្តរាគមន៍ឆ្លើយតប
៣)ផ្តល់ព័ត៌មានស្តីពីវិធានការណ៍ទប់ស្កាត់នៃការផ្ទុះឡើងវីញជំងឺកូវីដ១៩ និងបញ្ហាពាក់ព័ន្ធ៕ដោយ PP



អត្ថបទទាក់ទង
- 
                                                        
                                                        ក្រសួងសុខាភិបាលរកឃេីញជំងឺកូវីដ-១៩ចំនួន៤ករណីថ្មីទៀតសរុបទាំងអស់នៅកម្ពុជាចំនួន១០២នាក់ 
- 
                                                        
                                                        សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល 
- 
                                                        
                                                        ចូលរួមអបអរសាទរ នៅព្រឹកនេះក្រសួងសុខាភិបាលរកឃើញអ្នកជាសះស្បើយពីកូវីដ១៩ មានចំនួន១៥នាក់បន្ថែមទៀត 
 
                         
                         
                                             
                                             
                                            