យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometerគិតត្រឹមម៉ោង ៧ព្រឹកថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ បានបង្ហាញថា ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៧,០៨១,៥៩៣នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៤០៥,០៧៤នាក់ និងជាសះស្បើយឡើងវិញ ៣,៤៥៣,៦៣៦នាក់។សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ២,០០៧,២៣២នាក់ ស្លាប់ចំនួន ១១២,៤៦៩នាក់ និងជាសះស្បើយចំនួន ៧៥៨,៥១២នាក់។ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩នោះ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ៦៩១,៩៦២នាក់ ស្លាប់ចំនួន ៣៦,៤៩៩នាក់ និងជាសះស្បើយ ៣០២,០៨៤នាក់។
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាលរកឃេីញជំងឺកូវីដ-១៩ចំនួន៤ករណីថ្មីទៀតសរុបទាំងអស់នៅកម្ពុជាចំនួន១០២នាក់
-
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល
-
ចូលរួមអបអរសាទរ នៅព្រឹកនេះក្រសួងសុខាភិបាលរកឃើញអ្នកជាសះស្បើយពីកូវីដ១៩ មានចំនួន១៥នាក់បន្ថែមទៀត