ក្រោយមានការប្រតិកម្មខ្លាំងៗចំពោះពិធីករ និង ពិធីការិនី របស់កម្មវិធី “ពេញចិត្តឬអត់” បានប្រាស់ពាក្យសំដីដែលប៉ះពាល់ដល់ ពិធីករទូរទស្សន៍ជាតិកម្ពុជា រហូតលោកស្រី ឱរ លក្ខិណា អគ្គនាយករង នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បានបង្ហោះសារអោយលោក តាប៊ុយ និងពិធីករ ពិធីការិនី របស់កម្មវិធី “ពេញចិត្តឬអត់” ធ្វើការសូមទោសជាសាធារណៈ ចំពោះពាក្យសំដីរបស់ខ្លួន ទោះជាចេតនា រឺ អចេតនាក៏ដោយ។
លោក តាប៊ុយ ដែលជាផលិតករ និងជាពិធីករកម្មវិធី “ពេញចិត្តឬអត់” នៅថ្ងៃទី៣១ ខែកក្កដានេះ បានបង្ហោះសារសូមអធ្យាស្រ័យចំពោះការលេងសើចរបស់ខ្លួនថា៖ “ក្នុងនាមខ្ញុំជាពិធីករក៏ដូចជាផលិតករនៃកម្មវិធីពេញចិត្តឬអត់ សូមអធ្យាស្រ័យចំពោះការលេងសើចដែលប៉ះពាល់ដល់រៀមច្បងខាងទូរទស្សន៍ជាតិកម្ពុជា ហើយសង្ឃឹមថាបងៗនឹងអភ័យទោសសម្រាប់កំហុសឆ្គងដែលកើតឡើងដោយអចេតនានេះ. ជាចុងក្រោយម្តងទៀតចង់និយាយថាស្រលាញ់ និងគោរពរៀមច្បងជាពិសេសពេញចិត្តនឹងទឹកដមសំលេង និងអត្តចរឹករបស់រៀមៗច្បងខាងទូរទស្សន៍ជាតិ #គាំទ្រនិងចូលចិត្តទស្សនាបងៗតាំងតែពីនៅក្មេង #TVK”៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ