ភ្នំពេញ ៖ កញ្ញាជាម ស៊ូគាវ ជាអគ្គនាយិការវ័យក្មេងមួយរូប ដែលបានដឹកនាំអាជីវកម្ម រហូតក្លាយជាសហគ្រិនវ័យក្មេងដែលបានទទួលស្គាល់ជាអន្តរជាតិ និងទទួលបាន ពានរង្វាន់ Asia Prestige “50 Under 50 CEO Excellence Award 2025 ជាមួយនឹងសហគ្រិនឆ្នើមចំនួន៥០រូប មកពីប្រទេសចំនួន២៦ផ្សេងទៀត ។
ពានរង្វាន់ដែលកញ្ញាគាម ស៊ូគាវ ទទួលបាននេះមិនមែនជារឿងដែលងាយស្រួលសម្រាប់សហគ្រិនដែលចង់បាននោះទេ គឺត្រូវការទាំងបទពិសោធន៍និងការដឹកនាំ ប៉ុន្តែកញ្ញាជាម ស៊ូគាវ ជាអ្នកដឹកនាំវ័យក្មេងមួយរូប ដែលមានបទពិសោធន៍ ក្នុងការរស់នៅ និងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅចក្រភពអង់គ្លេស និងបញ្ចប់ថ្នាក់អនុបណ្ឌិតនៅប្រទេសអូស្ត្រាលី រួចក៏វិលត្រឡប់មកមាតុប្រទេសវិញជាមួយនឹងចក្ខុវិស័យដើម្បីនាំយកស្តង់ដាររបៀបរស់នៅអន្តរជាតិដល់សហគមន៍ក្នុងស្រុក។
បន្ថែមពីនេះ ក្នុងវ័យត្រឹមតែ ៣០ ឆ្នាំប៉ុណ្ណោះ កញ្ញា ជាម ស៊ូគាវ បានធ្វើនូវអ្វីដែលអ្នកដឹកនាំធុរកិច្ចភាគច្រើនស្រមើស្រមៃចង់បាន ដូចអ្វីដែលកញ្ញាកំពុងធ្វើ គឺការបើកដំណើរការគម្រោងអចលនទ្រព្យខ្នាតធំដែលមានទីតាំងនៅភាគខាងត្បូងរាជធានីភ្នំពេញ ចំងាយត្រឹម 5នាទីពី Aeon 3 និង 10នាទី ពី អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលកំពុងមានអតិថិជនរស់នៅក្នុងបុរីភូមិសាគូរ៉ាជាច្រើនក្រុមគ្រួសារ។
ដោយសារតែគម្រោងខាងលើនេះមានភាពជោគជ័យ ពេលនេះ កញ្ញា ជាម ស៊ូគាវ ទទួលបានការទទួលស្គាល់ជាអន្តរជាតិ និងទទួលបានពានរង្វាន់លំដាប់អន្តរជាតិគឺ ពានរង្វាន់ Great Leadership Excellence ក្នុងកម្មវិធី Asia Prestige “50 Under 50 CEO Excellence Award 2025” ។
តាមរយៈពានរង្វាន់ដែលកញ្ញា ជាម ស៊ូគាវទទួលបាននៅពេលនេះ មិនត្រឹមតែជាមុខមាត់នៅពីក្រោយបុរី ភូមិសាគូរ៉ា ដែលជាសហគមន៍លំនៅដ្ឋានដែលរីកចម្រើនលឿនបំផុតមួយរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏បានធ្វើឱ្យកញ្ញា បានក្លាយជានិមិត្តរូបនៃសហគ្រិនកម្ពុជាជំនាន់ក្រោយ ។
កម្មវិធីពានរង្វាន់នេះត្រូវបានរៀបចំឡើងអស់រយៈ ពេល៩៥ថ្ងៃ ដោយមានអ្នកចូលរួមដាក់ពាក្យចំនួន ១៦៤២ នាក់ មកពីប្រទេសចំនួន ៣៩ប្រទេស និងបានជ្រើសរើសអ្នកមានសក្ដានុពលចំនួន ៤១៤នាក់ដើម្បីសម្រិតសម្រាំងចុងក្រោយ ។នៅទីបំផុតកម្មវិធីក៏បានសម្រេចជ្រើសរើសបានម្ចាស់ជ័យលាភីសរុបចំនួន ៥០ រូប មកពី២៦ប្រទេស ដើម្បីទទួលបាន ដែលបានរៀបចំឡើងកាលពីរាត្រីថ្ងៃទី២៤ ខែឧសភា ឆ្នាំ ២០២៥ នៅសណ្ឋាគារហៃយ៉ាត់រីជិនស៊ីភ្នំពេញ ។
គួរបញ្ជាក់ថា បុរី ភូមិសាគូរ៉ា ជាសហគមន៍នៃក្តីស្រឡាញ់ ពោរពេញដោយស្នាមញញឹម ភាពកក់ក្តៅ សម្រាប់គ្រួសារខ្មែរទាំងអស់គ្នាដែលមានការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើគុណភាពសំណង់ គ្រឿងបរិក្ខារស្តង់ដាខ្ពស់ ការរចនាដោយគិតគូរពីផាសុខភាព សួនធម្មជាតិ និងបរិយាកាសស្ងប់ស្ងាត់សម្រាប់អតិថិជន។បុរី ភូមិសាគូរ៉ា ភាពរីកចម្រើននៃការរស់នៅប្រកបដោយសុភមង្គល ៕
អត្ថបទទាក់ទង
-
រូបមន្ត៧យ៉ាងសម្រាប់ព្យាបាលសម្រាប់ព្យាបាលកាបូបដែលគ្មានលុយ
-
វិធីសាស្ត្រទាំង៧ សម្រាប់អ្នកអាចប្រើប្រាស់ពេលដែលអ្នកមិនយល់