យោង​តាម​ផេក​ហ្កហ្វេសប៊ុក​ លោក​ នេត្រ​ ភត្រា​ រដ្ឋ​លេខាធិការ​ក្រសួង​បរិស្ថាន​បាន​ពន្យល់​អំពី​ព័ត៌មាន​ស្ថិត​ក្នុង​វិបត្តិ​ថា៖

ព័ត៌មាន​ស្ថិត​ក្នុង​វិបត្តិ​ថា ជាហេតុការណ៍ដែលកើតឡើងដោយឥតព្រាងទុកមុន មានសភាពធ្ងន់ធ្ងរ ព័ត៌មានពិតនិងព័ត៌មានមិនពិតនៅលាយឡំគ្នា បង្កការភាន់ច្រឡំ និងភ័យខ្លាច ភាពស្លន់ស្លោរ បង្កចលាចល ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ ជំនឿទុកចិត្តមកលើក្រសួងស្ថាប័ន រាជរដ្ឋាភិបាល ប៉ះពាល់ដល់សណ្តាប់ធ្នាប់​ សន្តិសុខ និងស្ថិរភាពជាតិជាដើម។

យុទ្ធសាស្ត្រព័ត៌មានពេលមានវិបត្តិ

មុននឹងចាប់ផ្តើមធ្វើសកម្មអ្វីផ្សេងទៀត ត្រូវគិត៖

●ត្រូវមានសារតែមួយ សំឡេងតែមួយក្នុងការផ្តល់ព័ត៌មាន

●គ្រប់គ្រងស្ថានការណ៍ឱ្យបាន

●គ្រប់គ្រងលើស្ថិរភាព ជៀងវាងការភ័យស្លន់ស្លោរ

●បង្កើនទំនុកចិត្ត និងការជឿជាក់របស់សាធារណជន

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ