កាយវិការដ៏រឹងមាំរបស់ក្រុមគ្រូពេទ្យកម្ពុជាដើម្បីប្រឆាំងជំងឺកូវីដ-១៩
ខាងក្រោមនេះ គឺជាកម្រងរូបភាពមួយចំនួនបានចែករំលែកក្នុងបណ្តាញសង្គម ដែលបង្ហាញពីកាយវិការនៃការតាំងចិត្ដដ៏រឹងមាំ របស់ក្រុមគ្រូពេទ្យកម្ពុជា ដែលមានភារៈកិច្ចក្នុងការព្យាបាល និងមើលថែអ្នកមានផ្ទុកជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា ក្នុងកាលៈទេសៈដ៏លំបាកនេះ ក្រុមគ្រូពេទ្យកម្ពុជាដែលមានភារៈកិច្ចព្យាបាល អ្នកមានផ្ទុកកូវីដ-១៩ ត្រូវប្រឈម ជាមួយគ្រោះថ្នាក់មួយចំនួនដែលជះឥទ្ធិពលពី ជំងឺកូវីដ-១៩។ ព្រោះជំងឺនេះងាយនិងឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ខ្លាំងបំផុត ហើយមានគ្រូពេទ្យជាច្រើននៅបណ្តាលប្រទេសមួយចំនួនដែលរង់គ្រោះដោយសារជំងឺនេះ បានឆ្លង និងស្លាប់ ជាបន្តបន្ទាប់។
បើដឹងថាប្រឈមខ្លាំងជាមួយជំងឺនេះ ក៏គេសង្កេតឃើញថា ក្រុមគ្រូពេទ្យកម្ពុជានៅតែមានទឹកចិត្តក្លាហាន ហ៊ានប្រឈមមុខផ្ទាល់ ដើម្បីទប់ស្តាក់នៃការរីករាលដាល់ជំងឺកូវីដ-១៩នៅកម្ពុជា ហើយបានទទួលការកើតសរសើរខ្លាំងពីថ្នាក់ដឹកនាំ រួមទំាងប្រជាជនកម្ពុជា៕