រូបមន្តទាំង៧យ៉ាងនេះ នឹងក្លាយជាប្រយោជន៍សម្រាប់អ្នក ព្រោះវានឹងផ្លាស់ប្ដូរអ្នកពីមនុស្សមានផលពិបាកក្នុងការគ្រប់គ្រងថវិការ មកជាមនុស្សឯករាជ្យលើថវិការ ចាប់ផ្ដើមមានគំនិតសន្សំលុយ និងមានមហិច្ឆតាចង់ធ្វើជំនួញ ទោះបីជានៅពេលនេះអ្នកមិនទាន់មានដើមទុននៅឡើយក៏ដោយ។

 ១-សន្សំប្រាក់ ១០% នៃប្រាក់ចំណូលរបស់អ្នក ។

 ២-គ្រប់គ្រងលើការចំណាយ គឺត្រូវចំនាយលើរបស់អ្វីដែលចំបាច់ ចាយលើការកំសាន្ត និងបំពេញតម្រូវការផ្សេងៗទៀតប៉ុន្តែមិនអោយលើសពី ៩០%នៃប្រាក់ចំណូលឡើយ ធ្វើដូចនេះអ្នកនិងមានលុយ មិនដាច់ពីការបូបឡើយ។

៣-ត្រូវយកលុយ ១០%ដែលអ្នកបានដកទុកសន្សំក្នុងចំណុចទី ១នោះ ទៅប្រើប្រាស់ក្នុងការបណ្តាក់ទុន ឬការវិនិយោគផ្សេងៗដើម្បីឱ្យ លុយនោះកើតកូនកើតចៅ ពេលនោះលុយនិងចូលណែនៗកាបូបអ្នកមិនខាន។

៤-ត្រូវចេះការពារទ្រព្យសម្បត្តិកុំអោយបាត់បង់ ហើយត្រូវប្រើក្នុងការវិនិយោគណាដែលមានសុវត្តិភាព។

៥-ត្រូវមានផ្ទះ និងទីស្នាក់នៅអចិន្ត្រៃយ៍ ដើម្បីមានស្ថេរភាពក្នុងជីវិត និងងាយស្រួលក្នុងការរកចំណូល ផងដែរ ។

៦- ចេះរៀបចំប្រាក់ទុកសម្រាប់ចាយវាយ និងផ្គត់ផ្គង់ទៅថ្ងៃក្រោយ ឬពេលខ្លួនចាស់ទៅ ដើម្បីអោយកាបូបរបស់អ្នកមានលុយរហូតទោះអ្នកចាស់ទៅក៏ដោយ ។

៧-បង្កើនសមត្ថភាពរកចំណូល មានន័យថាអ្នកត្រូវរៀនសូត្រជំនាញបន្ថែមពីលើជំនាញដែលមានស្រាប់ក្នុងពេលនេះ ដើម្បីបង្កើនចំណូលរបស់អ្នកអោយបានច្រើនជាងនេះ។ប្រសិនបើអ្នកធ្វើបានដូចចំណុចខាងលើនេះមែន កាបូបលុយរបស់អ្នកនិងមានលុយពេញៗ រហូតមិនដាច់នោះឡើយ៕ 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ