ការអានសៀវភៅវាមិនមែនជារឿងងាយស្រួលនោះទេ ពេលខ្លះចំណុចសំខាន់ មួយចំនួនត្រូវបានបង្កប់អត្ថន័យ និងពាក្យពេចន៍ដែលបង្កប់ខ្លឹមសារពិបាក ៗៗ ប្រសិនបើអ្នកកំពុងតែមិនយល់នៅចំណុចណាមួយនោះ សូមងាកមកអនុវត្ត វិធីសាស្ត្រទាំង៧នេះ ដើម្បីឱ្យដំណើរការនៃការអានរបស់លោកអ្នក កាន់តែរលូន៖  

១. អ្នកត្រូវបន្តអាននៅពេលជួបនឹងចំណុចដែលអ្នកមិនយល់ ៖វាគឺជារឿងធម្មតាទេដែល នៅពេលដែលអ្នកអានតែងតែជួបចំណុចដែលអ្នកអានមិនយល់ ដូច្នេះចូរអ្នកអានកថាខណ្ឌមុន និងក្រោយឃ្លានោះសាកមើល។ប្រសិនបើអ្នកនៅតែមានអារម្មណ៍ច្របូកច្របល់ចូរអានទៅមុខ គឺជាការស្វែងរកអត្ថន័យនៃឃ្លា វគ្គឬផ្នែកណាមួយនៅក្នុងអត្ថបទធំជាងវានៃសៀវភៅ។

២.អានម្តងទៀត ៖អានឃ្លា ឬវគ្គនោះម្តងទៀត យ៉ាងតិច២ដង ពេលអានម្តងៗត្រូវផ្តោតអាម្មណ៍ព្រោះការធ្វើបែបនេះ គឺអាចជួយឱ្យអ្នកបង្កើនកម្រិតនៃការផ្តោតអារម្មណ៍ និងអាចយល់អំពីចំណុចទាំងនោះ។

៣ បំបែគវគ្គឬផ្នែកនោះជាផ្នែកៗ ៖អាចបែងចែកផ្នែកនោះដោយឡែកៗ ងាយបំផុត គឺជា៣ផ្នែកដូចជា សេចក្តីផ្តើម តួសេចក្តី និងបញ្ចប់។

៤ មើលឧទាហរណ៍ ប្រសិនបើជួបនឹងគំនិតដែលមានភាពស្មុគស្មាញច្រើន ។ចូលអ្នកកុំទាន់អល់អែកក្នុងការបន្តអាន ព្រោះជាធម្មតានៅពេលអ្នកនិពន្ធដាក់គោលគំនិតអ្វីមួយ គាត់តែងតែលើកជាឧទាហរណ៍មកពន្យល់បន្ថែម។

៥ ធ្វើការស្រាវជ្រាវបន្តិចទៅលើប្រធានបទដែលអ្នកមិនយល់៖ នៅពេលអានអ្នកតូ្រវមានវចនានុក្រមនៅជិតខ្លួន ព្រោះអ្នកនឹងជួបពាក្យពិបាកជានិច្ច។ហើយប្រសិនជាអ្នកមានព័ត៌មានណាមិនច្បាស់លាស់ហើយចង់ស្វែងយល់បន្ថែមចូរអ្នកឆែកវាមើលនៅលើវ៉េបសាយនានា ដែលទុកចិត្តបាន។

៦ ពេលបញ្ចប់សៀវភៅទាំងមូលហើយ ចូរអ្នកត្រលប់មកមអានកន្លែងដែលមិនយល់នោះឡើងវិញ៖ចូរកុំបណ្តោយឱ្យចំណុចដែលអ្នកមិនយល់មករារាំង អ្នកពីការបញ្ចប់ការអានសៀវភៅឱ្យសោះ។ ពេលខ្លះប្រសិនបើព្យាយាមគ្រប់វិធីសាស្ត្រហើយប៉ុន្តែនៅតែមិនយល់ អ្នកអាចទាយអំពីន័យវាហើយបន្តអានទៀត ។កត់ត្រាទុកលេខទំព័រដែលមិនយល់នោះទុក។នៅពេលដែលបញ្ចប់សៀវភៅទាំងមូលអ្នកអាចត្រលប់មកអានចំណុចនោះវិញហើយអ្នកអាចត្រលប់មកអានចំណុចនោះវិញហើយអ្នកអាចដឹងថាតើពេលនេះអ្នកអាចយល់ន័យវាឬនៅ។

៧ សុំជំនួយនៅពេលអានចប់ ៖ប្រសិនបើអ្នកមានបញ្ហាជាមួយចំណុចដែលស្មុគស្មាញអ្នកអាចស្វែងរកជំនួយពីមិត្តភក្តិ ក្រុមគ្រួសារ លោកគ្រូ ដែលធ្លាប់បានអានវា។ប្រសិនបើពួកគេក៏មិនយល់ដែរនោះដូច្នេះអាចសហការគ្នាជួយគ្នាទៅវិញទៅមកដើម្បីសិក្សាស្រាវជ្រាវ ពិភាក្សាដើម្បីយល់ពីអន្ថន័យទាំងនោះ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ