សៀវភៅជាឃ្លាំងប្រាជ្ញា ដែលអ្នកប្រាជ្ញនានាបានចងក្រងឡើង ដើម្បីណែនាំមនុស្សអោយបណ្តុះសតិប្រាជ្ញានិងការចេះដឹង ។ ការអានច្រើន អាចធ្វើអោយមនុស្សទទួលនូវគំនិតល្អៗជាច្រើនសម្រាប់ស្រង់យកមកគិតពិចារណា ហើយយកមកប្រើប្រាស់ ជាប្រយោជន៍ ដល់ការរស់នៅ ឆ្ពោះទៅរកសេចក្ដីចម្រើន ភាពដុះដាល  ភ្លឺស្វាងក្នុងជីវិត។

  ទាំងនេះគឺជាហេតុផលមួយចំនួន ថាតើហេតុអ្វីបានជាអ្នកគួរអានសៀវភៅជាប្រចាំ៖

  ១. ការអានជួយឲ្យគិតបានវែងឆ្ងាយ

 ការអានអាចជួយបំផុសគំនិត ឲ្យគិតបានវែងឆ្ងាយ និងចេះវិភាគរកហេតុផលបានល្អ  អាចធ្វើឱ្យអ្នកសម្រេចចិត្តបានត្រឹមត្រូវ ជាងនេះការអានសៀវភៅជួយដល់ការប្រើប្រាស់ភាសារបស់យើង ឲ្យសមស្របនៅក្នុងការទំនាក់ទំនង ជាមួយបុគ្គល ដែលមានឋានៈ តួនាទី និងវ័យផ្សេងគ្នាផងដែរ។

២. ការអានជាដំណោះស្រាយប្រកបដោយបញ្ញា

ការអាន​អាចជួយឲ្យអ្នក​ដោះស្រាយ​បញ្ហានានា​ប្រកបដោយ​ប្រសិទ្ធភាព​ ជាពិសេស​ សៀវភៅ​ដែលទាក់ទងនឹង​ការធ្វើ​អាជីវកម្ម​ ដែលសហគ្រិន​តូចធំភាគដោះស្រាយបញ្ហាពួកគេ កំឡុងពេល​ប្រកប​អាជីវកម្ម​។ ​

 ៣. ការអានជួយឲ្យអ្នកជោគជ័យក្នុងជីវិត

 ការអានអាចជួយឲ្យអ្នកមានឳកាសជោគជ័យក្នុងជីវិតច្រើនជាងបុគ្គលទូទៅធម្មតា ក៏ព្រោះតែការអាន សៀវភៅ បានចូលរួមចំណែកក្នុងការបណ្តុះគំនិតអ្នកអានទៅលើចំណេះដឹង វិជ្ជាជីវៈ មុខរបរ និងជំនាញថ្មីៗ មានប្រយោជន៍ ដល់ការរស់នៅប្រចាំថ្ងៃ។ ជាក់ស្តែងបុគ្គលជោគជ័យជាច្រើនក្នុងពិភពលោក តែងតែលើកពីប្រយោជន៍នៃការអាន ដែលជំរុញឲ្យពួកគាត់ទទួលបានជោគជ័យដូចសព្វថ្ងៃ។

 ៤. ការអានជាការកំសាន្តអាម្មណ៍

 សៀវភៅក៏អាចប្រើជាការអានកំសាន្តនៅពេលទំនេរ បំបាត់ភាពតានតឹង ទុក្ខកង្វល់ក៏ព្រោះតែ សៀវភៅបាន រួមបញ្ជូលនូវស្នាដៃសិល្បៈ ដោយមានទាំងអត្ថន័យ អត្ថរស អត្ថរូប ដែលជួយបំពេរអារម្មណ៍អ្នកអាន ឲ្យ លន្លង់លន្លោចទៅតាមស្នាដៃរបស់អ្នកនិពន្ធ។ ដូចជាសៀវភៅ ប្រលោមលោក កំណាព្យ ចម្រៀង សិល្បៈ ដែលមានច្រើនជម្រើស ច្រើនរសជាតិសម្រាប់អ្នកអាន ៕

 

 

 

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ