ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ-19ថ្មី 1នាក់ទៀត នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២០នេះ
ស្ត្រីជនជាតិខ្មែរអាយុ 39 ឆ្នាំរស់នៅសង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញជាអ្នកដំណើរដើរបានធ្វើត្រឡប់មកពី សហរដ្ឋអាមេរិកឆ្លងកាត់បន្តជើងហោះហើរតាមសាធារណរដ្ឋកូរ៉េនិងបានមកដល់កម្ពុជាតាំងពីថ្ងៃទី 8 ខែឧសភាឆ្នាំ 2020។
តាមព័ត៌មានដែលផ្ដល់ដោយស្ត្រីរូបនេះគឺគាត់បានទៅសហរដ្ឋអាមេរិចតាំងពីខែកុម្ភៈឆ្នាំ 2020 រួចបានបន្តនៅទីនោះមួយរយៈដោយមានការបិទជើងហោះហើរធ្វើដំណើរត្រឡប់វិញមិនបាន។សូមបញ្ជាក់ថា៖ បច្ចុប្បន្នអ្នកមានវីរុសកូវីដ19 មានចំនួនសរុប 124 នាក់ស្រី 39នាក់បុរស 45នាក់ ជាសះស្បើយ 122នាក់ ហើយអ្នកសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យមានចំនួនពីរនាក់ ស្ត្រី 1 នាក់ និងបុរស ១នាក់។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ