ភ្នំពេញ ៖ អាជ្ញាធរមីន បានឲ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២០ អត្រាជនរងគ្រោះដោយ សារមីន និងគ្រាប់ ចំនួន៣៦នាក់ បើប្រៀបធៀបដូចគ្នា ឆមាសទី១ ឆ្នាំ២០១៩ មានជនរង គ្រោះដោយសារមីន និងគ្រាប់ ចំនួន៦២នាក់។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ អាជ្ញាធរមីន នាពេលថ្មីៗនេះ បានឲ្យដឹងថា ប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នកុំឲ្យលេង និងប៉ះពាល់ គ្រាប់មីន។

អាជ្ញាធរមីន បញ្ជាក់ថា «ឆមាសទី១ ឆ្នាំ២០២០ នេះ អត្រាជនរងគ្រោះដោយសារមីន និងគ្រាប់ មានចំនួន ៣៦នាក់។ក្នុងនោះ ខេត្តបាត់ដំបង ចំនួន១៤នាក់ (ស្រុកសំឡូតមានជនរងគ្រោះ ១១នាក់) តួលេខនេះបង្ហាញពីការថយចុះ ៤២% ប្រៀបធៀបជាមួយនឹង ឆមាសទី១ ឆ្នាំ២០១៩ ដែលមានជនរងគ្រោះដោយសារមីន និងគ្រាប់ ចំនួន ៦២នាក់»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ