ដោយសារមានជំងឺទឹកនោមផ្អែម ជំងឺលើសឈាមនិងផ្លូវចិត្តទើបធ្វើឲ្យអ្នកជំងឺកូវីដ១៩សល់២នាក់ចុងក្រោយ ព្យាបាលយូរជាងគេ
មូលហេតុដែលអ្នកជំងឺកូវីដ១៩ទាំងពីរនាក់ដែលសល់ចុងក្រោយគេ ព្យាបាលយូរជាងគេ ដោយសារតែអ្នកជំងឺម្នាក់នៅកំពង់ឆ្នាំងមានជំងឺទឹកនោមផ្អែម និងលើសឈាម រីឯម្នាក់ទៀតនៅបន្ទាយមានជ័យ មានបញ្ហាផ្លូវចិត្ត។ នេះគឺជាការបញ្ជាក់របស់ លោក ម៉ម ប៊ុនហេង ដែលបានថ្លែងក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២០។ដោយសារតែមានជំងឺបូករួម ផ្សេងក្រៅពីកូវីដនេះហើយ ដែលធ្វើឲ្យមានផលលំបាកក្នុងការព្យាបាល។សូមបញ្ជាក់ថា បច្ចុប្បន្នអ្នកជំងឺទាំងពីរកំពុងសម្រាក់ព្យាបាលនៅមន្ទីពេទ្យមិត្តភាពខ្មែរសូវៀត ក្រោមការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ។សូមរំលឹកថា មកទល់ថ្ងៃនេះ ទិន្នន័យផ្លូវការរបស់ក្រសួងសុខាភិបាលចំនួនអ្នកឆ្លង អ្នកជាសះស្បើយកូវីដ-១៩នៅព្រឹកថ្ងៃទី ១១ខែឧសភា ឆ្នាំ២០២០ នេះ
 -សរុបអ្នកជាសះស្បើយមានចំនួន ១២០នាក់ ដដែល
 -អ្នកបន្តព្យាបាលកូវីដ-១៩មានចំនួន ២នាក់ ដដែល
 -មិនមានបាត់បង់ជីវីត
 -សរុបចំនួនអ្នកឆ្លងជម្ងឺកូវីដ-១៩ចាប់ពីខែមករា រហូតដល់បច្ចុប្បន្ននេះមានចំនួន ១២២នាក់៕ដោយPP


អត្ថបទទាក់ទង
- 
                                                        
                                                        ក្រសួងសុខាភិបាលរកឃេីញជំងឺកូវីដ-១៩ចំនួន៤ករណីថ្មីទៀតសរុបទាំងអស់នៅកម្ពុជាចំនួន១០២នាក់ 
- 
                                                        
                                                        សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល 
- 
                                                        
                                                        ចូលរួមអបអរសាទរ នៅព្រឹកនេះក្រសួងសុខាភិបាលរកឃើញអ្នកជាសះស្បើយពីកូវីដ១៩ មានចំនួន១៥នាក់បន្ថែមទៀត 
 
                         
                         
                                             
                                             
                                            