ភ្នំពេញ៖ បើយោងតាមគេហទំព័រ Worldometers.info បានអោយដឹងថា ប្រទេសកម្ពុជាគឺស្ថិតនៅ ក្នុងចំណោម បណ្តាប្រទេសចំនួន ១៦ ប្រទេសលើពិភពលោកដែលបានព្យាបាលអ្នក កើត ជំងឺ COVID-19 បានជាសះស្បើយទាំងអស់គ្នាហើយពុំមានអ្នកជំងឺណាម្នាក់បានស្លាប់ដោយសារករណីមេរោគ COVID-19 ។
តួលេខថាមកដល់ថ្ងៃ ទី ១៨ ខែឧសភាគឺមាន ប្រទេសចំនួន ២១៥ មានផ្ទុះករណីឆ្លងមេរោគCOVID-19 និងមានអ្នកឆ្លងកើនឡើងដល់ ៤ លាន ៨ សែន ៦ ពាន់ ២៩២ នាក់ បង្កការស្លាប់ ចំនួន ៣១ ម៉ឺន ៦៧៥៤ នាក់ និង មានអ្នកព្យាបាលជាសះស្បើយមានចំនួន ១ លាន ៨ សែន ៦ ម៉ឺន ៣២៧ នាក់ ។
តាមរយៈតារាងតួលេខនេះបានបញ្ជាក់ថានៅក្នុងចំណោមបណ្តា ប្រទេស ដែល ផ្ទុះករណីមេរោគ COVID-19 ទាំងអស់នៅលើពិភពលោកគឺមាន ប្រទេស ចំនួន ២០ បាន ព្យាបាលអ្នកជំងឺ ជាសះស្បើយអស់និងមិនមានប្រជាពលរដ្ឋណាម្នាក់កើតជំងឺ COVID-19 នៅលើទឹកដីរបស់ខ្លួននិងមានប្រទេស ចំនួន ១៦ បាន ព្យាបាលអ្នកជំងឺជាសះស្បើយទាំងអស់គ្នា ហើយ មិន បណ្តាលអោយ អ្នកជំងឺណាម្នាក់ស្លាប់ដោយសារ មេរោគ COVID-19 ក្នុងនោះ មានប្រទេសកម្ពុជាផងដែរ ។
មកដល់ថ្ងៃនេះគឺមានបណ្តាប្រទេសប្រមាណ ៣៥ ប្រទេសមានផ្ទុះករណីមេរោគ COVID-19 តែមិនបង្កអោយមានពលរដ្ឋណាម្នាក់ស្លាប់នៅក្នុងទឹកដីរបស់ខ្លួនក្នុងនោះ នៅក្នុង តំបន់ អាស៊ាន គឺមាន ៣ ប្រទេស រួមមាន ៖ ប្រទេស កម្ពុជា វៀតណាម និង ប្រទេស ឡាវ ដោយឡែក ប្រទេស ប្រ៊ុយណេ ស្លាប់ ម្នាក់ ៕
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាលរកឃេីញជំងឺកូវីដ-១៩ចំនួន៤ករណីថ្មីទៀតសរុបទាំងអស់នៅកម្ពុជាចំនួន១០២នាក់
-
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល
-
ចូលរួមអបអរសាទរ នៅព្រឹកនេះក្រសួងសុខាភិបាលរកឃើញអ្នកជាសះស្បើយពីកូវីដ១៩ មានចំនួន១៥នាក់បន្ថែមទៀត