(UN)៖ ក្រុមអ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ បាននិយាយថា ពួកគេជឿថា រដ្ឋាភិបាលអេត្យូពី គឺជាអ្នកនៅពីក្រោយឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលកំពុងបន្តនៅក្នុងតំបន់ Tigray ភាគខាងជើង។នេះបើតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មាន BBC​ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២។ ជុំវិញទៅនឹងការចោទប្រកាន់របស់អង្គការសហប្រជាជាតិនេះ រដ្ឋាភិបាលអេត្យូពីមិនទាន់បានឆ្លើយតបនៅឡើយនោះទេ ។

របាយការណ៍របស់អង្គការសហប្រជាជាតិ បានបញ្ជាក់ថា ការរំលោភសិទ្ធិមនុស្ស ត្រូវបានប្រព្រឹត្តដោយភាគីទាំងអស់ចាប់តាំងពីការប្រយុទ្ធគ្នា បានផ្ទុះឡើងជិតពីរឆ្នាំមុន។  របាយការណ៏ ក៏ពិពណ៌នាអំពីវិបត្តិមនុស្សធម៌នៅ ទីហ្គ្រេ (Tigray) ដ៏គួរឱ្យតក់ស្លុតថែមទៀតផង។

អ្នកនាំពាក្យជនជាតិ ទីហ្គ្រីយ៉ាន (Tigrayan) បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា រដ្ឋាភិបាលរបស់ប្រទេសអេត្យូពី គឺជាអ្នកទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅក្នុងតំបន់នេះ។ ចំណែកក្រុមអ្នកស៊ើបអង្កេតបានព្រមានថា ជម្លោះនឹងបន្តកើតឡើងទៀត  បន្ទាប់ពីបទឈប់បាញ់រយៈពេលប្រាំខែ ត្រូវបានបញ្ចប់៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ