មោឃភាពចោលទៅលើដីណា ដែលជាដីរបស់រដ្ឋ ដោយពុំមានការតវ៉ានោះទេ ដីរបស់រដ្ឋ ដូច្នេះ រដ្ឋត្រូវតែយកវិញ ។នេះបើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែ នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងជំនួបសំណេះសំណាល ជាមួយមន្ត្រីរាជការ និងក្រុមការងារបច្ចេកទេសស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងក្នុងខេត្តព្រះសីហនុនារសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០។
សម្តេចបានអះអាងថា លោកមិនដឹងព័ត៌មាននៃការសុំគ្រលំធ្វើប្លង់កម្មសិទ្ធិឱ្យអ្នកធំក្នុងជួររាជកាដែលមន្ត្រីទើសទាល់ហើយចេញប្លង់កាន់កាប់ឱ្យ។សម្តេចអះអាងថា រដ្ឋត្រូវយកតំបន់ឆ្នេរដែលមានប្រវែង១១០ពីឆ្នេរសមុទ្រមកកាន់កាប់ឡើងវិញដើម្បីរក្សាសោភ័ណភាពនៃឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជាក្នុងការបម្រើសាធារណៈ។
ជាមួយគ្នានេះ សម្តេចបានមានប្រសាសន៍បន្តថា ពេលនេះប្រជាពលរដ្ឋមួយចំនួនដែលរស់នៅតាមឆ្នេរអូរឈើទាល ជាដើមបានរើចេញអស់ហើយ ដូច្នេះថ្ងៃក្រោយឆ្នេររបស់យើង នឹងតភ្ជាប់រវាងអូរឈើទាល អូរត្រះ រហូតទៅដល់ឆ្នេររាម ដែលអាចទាក់ទាញភ្លៀវទេសចរណ៍ជាតិ -អន្តរជាតិបានយ៉ាងច្រើន៕