ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់ ប្រជាពលរដ្ឋ អាជ្ញាធរដែនដី មន្រ្តីមានសមត្ថកិច្ច ចូលរួមថែរក្សា ពូជត្រី និងចូលរួមអភិរក្សជីវចំរុះផ្សេងៗ ឲ្យបានគង់វង្ស ដើម្បីធានានិរន្តរភាពធនធានជលផលឲ្យគ្រប់គ្រាន់។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០២នេះ សម្ដេចតេជោ បានអបអរសាទរទិវាមច្ឆាជាតិ ថ្ងៃទី១ កក្កដា។

សម្ដេចតេជោ បន្ដថា ទិវាមច្ឆាជាតិ ថ្ងៃទី១ កក្កដា គឺជាទិវាដ៏សំខាន់មួយ ដែលត្រូវបានរៀប ចំឡើងជារៀងរាល់ឆ្នាំ ដើម្បីបំផុសចលនាយល់ដឹងក្នុងចំណោមប្រជាពលរដ្ឋ ឲ្យចូលរួមក្នុង ការថែរក្សាពូជត្រី ឲ្យមានក្នុងដែនទឹកធម្មជាតិផង និងបង្កើនផលត្រីនៅតំបន់ឆ្ងាយពីដែន នេសាទផង ជាពិសេសនៅតាមតំបន់សមស្របនៃវាលទំនាប និងនៅតាមវាលស្រែទូទាំង ប្រទេស។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «សូមបងប្អូនប្រជាពលរដ្ឋ អាជ្ញាធរដែនដី មន្រ្តី មានសមត្ថកិច្ច ចូលរួមថែរក្សា ពូជត្រី និងចូលរួមអភិរក្សជីវចំរុះផ្សេងៗទៀត ឲ្យបានគង់វង្ស ដើម្បីធានានិរន្តរភាពធនធានជលផលឲ្យបានគ្រប់គ្រាន់ សម្រាប់តម្រូវការទទួលទាន របស់បងប្អូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស»៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ