សត្វប្រើសចំនួន០២ក្បាល បានដេកស្លាប់ប្រហែលជាត្រូវគ្រាប់កាំភ្លើងរបស់ព្រាន នៅចំណុចខាងលិចចុងប្រទ្បាយ ស្ថិតក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន
(មន្ទីរបរិស្ថានខេត្ដឧត្តរមានជ័យ)៖នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ យើងបានទទួលដំណឹងដ៏គួរឱ្យសោកស្តាយជាទីបំផុត តាមរយៈលោកប្រធានការិយាល័យដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន ដែលបានរាយការណ៍មកថា មានសត្វប្រើស ចំនួន០២ក្បាល បានដេកស្លាប់នៅចំណុចខាងលិចចុងប្រទ្បាយ ស្ថិតក្នុងដែនជម្រកសត្វព្រៃសង្ឃរុក្ខាវ័ន។ ដើមដំបូងឡើយ ដំណឹងនៃការស្លាប់របស់សត្វប្រើសទាំង០២ក្បាលនេះ ត្រូវបានរាយការណ៍មកដោយព្រះសង្ឃក្នុងតំបន់ មកកាន់លោកប្រធានដែនជម្រក។ បន្ទាប់ពីបានទទួលដំណឹងនេះ មន្ត្រីឧទ្យានុរក្សស្នាក់ការភ្នំអណ្តូង និងស្នាក់ការរូងដែក បានចុះទៅទីតាំងកើតហេតុខាងលើភ្លាមៗ។ បើតាមការសន្និដ្ឋាន សត្វប្រើសប្រហែលជាត្រូវគ្រាប់កាំភ្លើងរបស់ព្រាន ហើយបានស្លាប់ប្រមាណ ៦ ទៅ ៧ថ្ងៃ មកហើយ។ ក្រុមការងារ រួមជាមួយកម្លាំងព្រះសង្ឃ បានរៀបចំបញ្ជូនសាកសពសត្វប្រើសទាំង០២ខាងលើទៅបញ្ចុះ ផងដែរ។ដោយឡែក នៅរវាងថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ មន្ត្រីឧទ្យានរក្សស្នាក់ការអូផាល បានចុះល្បាតចាប់ពីខាងក្រោយស្នាក់ការអូផាល រហូតទៅដល់ចំណុចចង្ក្រានពីរ បន្ដដល់ចំណុចគោកប៉ារ៉ា ដោយបានដេកចាំឃ្លាំមើលនៅទីនោះមួយយប់។ លុះព្រឹកឡើង កម្លាំងមន្ត្រីឧទ្យានុរក្សបានបន្តល្បាតរហូតមកដល់ចំការក្រូច និងចាប់ពីចំការក្រូចរហូតមកដល់ចំណុចក្បាលឡាន បានដេកចាំឃ្លាំមើលនៅទីនោះមួយយប់ទៀត រហូតដល់ព្រឹកឡើង ទើបបន្តល្បាតរហូតដល់ចំណុចចំការធ្នុង៕SP
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ