ព្រះរាជាណាចក្រកម្ពុជា បន្តទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើប៉ែកខាងក្រោមនៃអាងមេគង្គប្រទេសថៃ និងប្រទេសឡាវ ជាមួយនឹងខ្យល់មូសុងនិរតីបក់មធ្យម។  ចំណែក ព្យុះទី១៤ ឈ្មោះ កយនុយ" Koinu" នឹងដើរចូលទៅដល់ឈូងតុងកឹងប្រទេសចិន នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ មុននឹងថមថយឥទ្ធិពលមកជាសម្ពាធទាប។ ព្យុះនេះនឹងពុំមានឥទ្ធិពលមកដល់លើកម្ពុជាទេ។ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖

ចាប់ពីនៅថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែតុលា រាជធានីភ្នំពេញ និង បណ្តាខេត្តនានា អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំជាមួយនឹងផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៥០-៦០%។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ