ចំពោះសោភ័ណភាពនៃការឌីហ្សាញអាគារនេះជារួមគឺមានរចនាបថថ្មីហៅថា រចនាបថរួមសម័យដោយសារមានរចនាបទបីរួមចូលគ្នាគឺ ទី១)រចនាបថប្រាសាទអង្គរវត្ត ទី២) រចនាបថបន្ទាយស្រី និងទី៣) រចនាបថកណ្ដាល ហើយបានរួមបញ្ចូលគ្នាយើងហៅថា “ រចនាបថរួមសម័យ” ។
អគារនេះមានបណ្ដោយ១៥០ម៉ែត្រ, ទទឹង៧៤ ម៉ែត្រ, កម្ពស់អគារគិតអំពីទីលានមហាជនខាងមុខរហូតទៅដល់កំពូលពេជ្រ មានកម្ពស់៤៨ម៉ែត្រ។ ជាន់ផ្ទាល់ដីមានចំណតរថយន្តជាង៥០០ចំណត និងទីធ្លាមុខអាគារសម្រាប់ម ហាជនយើងអាច ចតរថយន្តបាន៣០០គ្រឿង។ នៅជាន់លើគឺមានសាលសម្រាប់ប្រជុំជាលក្ខណៈមហាជន ឬក៏មិទ្ទិញបានចំនួន ប្រមាណជា១ម៉ឺននាក់។
អគារនេះមានកម្ពស់០៥ ជាន់ ដោយមានសាលបដិសណ្ឋារកិច្ច ដែលមានក្រឡាផ្ទៃប្រមាណ ៣ពាន់ម៉ែត្រក្រឡា ដែលអាចដាក់មនុស្សអង្គុយបានប្រមាណជាង៤,០០០នាក់, មានអាហារដ្ឋាននៅផ្នែកខាងត្បូងអាគារ ដែលអាចដាក់មនុស្សបានចំនួន១២០នាក់ក្នុងមួយពេល។
អគារនេះមានបន្ទប់សោតទស្សន៍ បន្ទប់កាត់សក់ បន្ទប់រដ្ឋបាល មានបន្ទប់សម្រាប់ជនពិការ មានបន្ទប់ឃ្លាំង មានបន្ទប់សម្រាប់ក ងការពារ បន្ទប់ប្រជុំគណៈប្រចាំការ និងបន្ទប់ប្រជុំអន្តរជាតិ មានការិយាល័យសម្រាប់សម្រាក និងការិយាល័យសម្រាប់ សម្ដេចប្រធានកិត្តិយស ការិយាល័យសម្រាប់ប្រឹក្សាគណៈអចិន្ត្រៃយ៍ ការិយាល័យដែលជាសាលសមាជិកអចិន្ត្រៃយ៍ និងបន្ទប់ទទួលទានអាហារ។អគារនេះក៏មានសាលលៀងយភោជន៍ដាក់មនុស្សបាន១៥០នាក់ និងបន្ទប់រៀបចំអាហារ។ ចំណែកនៅជាន់ទី៥ មានសាលប្រជុំធំ ដែលមានចំនួនកៅអីអាចដាក់បានប្រមាណ ៣,៤៧៤ នាក់ មានទីសម្រា កនៅស ងខាងដែលអាចដាក់មនុស្សបាន ៣៤៧០ នាក់ផងដែរ។
អគារនេះត្រូវបានសាងសង់ឡើងជាមួយនឹងក្បូរក្បាច់រចនាបថខ្មែរដ៏ល្អវិចិត្រ ដែលខាងក្រៅ អគារទាំងមូលត្រូវបានរំលេ ចទៅដោយ ពណ៌ស ដែលជានិមិត្តរូបនៃភាពស្មោះ សបរិសុទ្ធ សម្រាប់ជាតិ និងប្រជាជន។អគារដ៏ធំស្កឹមស្កៃនេះបានបង្ហាញ ឱ្យឃើញពីភាពរឹងមាំ និងជា និមិត្តរូបនៃការរួបរួម សាមគ្គីភាព និងភាពរុងរឿងដ៏អស្ចារ្យរបស់គណបក្សប្រជាជនកម្ពុជា ដែលជាបង្អែកមិនអាចខ្វះបានសម្រាប់ជាតិ និងប្រជាជនកម្ពុជាតាំងពីអតីតកាល បច្ចុប្បន្ន និងទៅអនាគត៕SP