រដ្ឋាភិបាលថៃដាក់ឱ្យអនុវត្តវិធានការធ្វើចត្តាឡីស័កសម្រាប់ភ្ញៀវទេសចរអន្តរជាតិទាំងអស់ឡើងវិញដើម្បីទប់ទល់នឹងវីរុសកូវីដ១៩បំប្លែងថ្មី Omicron
ថៃ៖ រដ្ឋាភិបាលថៃ បានសម្រេចចិត្តផ្អាកជាបណ្តោះអាសន្នការចូលរបស់ជនជាតិថៃ និងអ្នកមកដល់បរទេស ក្រោមគ្រោងការណ៍ “Test & Go” និងកំពុងដាក់ឱ្យប្រើប្រាស់ការធ្វើចត្តាឡីស័កឡើងវិញ សម្រាប់ភ្ញៀវទេសចរអន្តរជាតិទាំងអស់នៅពេលមកដល់ ដោយសារតែការរីករាលដាលនៃវ៉ារ្យ៉ង់ Omicronកាន់តែច្រើន ។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Postនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ។
នាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា បាននិយាយថា រដ្ឋាភិបាលនឹងបញ្ឈប់ការអនុម័តកម្មវិធីថ្មីសម្រាប់ការបញ្ចូល Test & Go លើកលែងតែគម្រោង “Phuket Sandbox” ចាប់ពីថ្ងៃអង្គារ រហូតដល់ថ្ងៃទី៤ ខែមករា ប៉ុន្តែសម្រាប់ទេសចរដែលមានពាក្យស្នើសុំត្រូវបានអនុម័តពីមុន នឹងត្រូវបានអនុញ្ញាតឱ្យចូលប្រទេសថៃដូចដូចបានគ្រោងទុក។
លោកបន្តថា ការសម្រេចចិត្តនេះ គឺផ្អែកលើការភ័យខ្លាចជុំវិញការរីករាលដាលនៃវ៉ារ្យ៉ង់ Omicron និង សុវត្ថិភាពរបស់សាធារណជនទូទៅ។អ្នកមកដល់ថ្មីនឹងឆ្លងកាត់ការធ្វើតេស្ត RT-PCR ហើយត្រូវដាក់ឱ្យធ្វើចត្តាឡីស័កក្នុងរយៈពេលពី៧ ទៅ១០ថ្ងៃ។
គួរបញ្ជាក់ផងដែរថា កាលពីខែវិច្ឆិកា រដ្ឋាភិបាលថៃបានដកតម្រូវការឱ្យធ្វើចត្តាឡីស័កសម្រាប់ភ្ញៀវទេសចរមកពីប្រទេស និងតំបន់ចំនួន ៦៣ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងឡើងវិញនូ វសេដ្ឋកិ ច្ចដែ លរងគ្រោះដោយជំងឺរាតត្បាត។ ក្នុងនោះមានតែអ្នកដែលបានទទួលថ្នាំបង្ការពេញលេញប៉ុណ្ណោះ ដែលមានសិទ្ធិស្នើសុំការលើកលែងនេះ៕ SP
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាលរកឃេីញជំងឺកូវីដ-១៩ចំនួន៤ករណីថ្មីទៀតសរុបទាំងអស់នៅកម្ពុជាចំនួន១០២នាក់
-
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល
-
ចូលរួមអបអរសាទរ នៅព្រឹកនេះក្រសួងសុខាភិបាលរកឃើញអ្នកជាសះស្បើយពីកូវីដ១៩ មានចំនួន១៥នាក់បន្ថែមទៀត