ក្រុមហង្សក្រហមLiverpoolបានក្លាយជាម្ចាស់ជើងឯកក្របខ័ណ្ឌPremierLeagueនៅពេលដែលក្រុមឈរលេខ២ Manchester City បានរងបរាជ័យក្នុងលទ្ធផល ២-១ ក្រោមស្នាដៃក្រុម Chelsea។

ទន្ទឹមនេះលោកKloppបានបញ្ជាក់ថាការឈ្នះពានលីកជាលើកដំបូងរបស់ក្លិបគឺសម្រាប់អ្នកគាំទ្រទាំងអស់គ្នា។ លោក Klopp បានឲ្យដឹងថា៖ នេះគឺជាពេលវេលាដ៏រំភើប ខ្ញុំពិតជារីករាយណាស់ នៅក្នុងរាត្រីនេះ ហើយពាននេះគឺសម្រាប់អ្នកទាំងអស់គ្នា។

យ៉ាងណាមិញ ក្រុមហង្សក្រហម Liverpool គ្រោងលើកពាននៅទឹកដីរបស់ក្រុមមេឃខៀវ Manchester City ដែលក្រុមទាំងពីរនឹងត្រូវប៉ះគ្នាម្ដងទៀតនៅថ្ងៃព្រហស្បតិ៍ ទី ០៣ ខែកក្កដា។

គួរបញ្ជាក់ផងដែរថា Liverpool ខកខានលើកពានក្របខ័ណ្ឌ Premier League អស់រយៈពេល ៣០មកហើយ គិតចាប់តាំងពីឆ្នាំ១៩៩០មកម្លេះ៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ