អាមេរិកនឹងបញ្ជូនគ្រាប់រ៉ុក្កែតរយៈចម្ងាយឆ្ងាយទៅដល់ទីក្រុង Kyiv ដើម្បីវាយប្រហារតទល់នឹងសត្រូវ
អាមេរិក៖ មន្ត្រីរដ្ឋបាលជាន់ខ្ពស់ របស់រដ្ឋាភិបាលអាមេរិកបាន និយាយថា សហរដ្ឋអាមេរិកនឹងបញ្ជូនប្រព័ន្ធរ៉ុក្កែត M142 High Mobility Artillery Rocket System (HIMARS) ដល់អ៊ុយក្រែន ហើយធានាថា Kyiv នឹងមិនប្រើប្រាស់មីស៊ីល ដើម្បីវាយប្រហារគោលដៅនៅលើទឹកដីរុស្ស៊ីឡើយ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Aljazeeraនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២។
អ៊ុយក្រែនត្រូវការអាវុធធុនធ្ងន់ ដើម្បីវាយប្រហារតទល់នឹងសត្រូវ ដែលកំពុងផ្តោតការវាយប្រហារដណ្ដើមយកទឹកដីនៅភាគខាងកើតប្រទេសអ៊ុយក្រែន គឺតំបន់Donbas។
ការយល់ព្រមបញ្ជូនប្រព័ន្ធមីស៊ីលទំនើបខាងលើ ស្ថិតនៅក្រោមកញ្ចប់ជំនួយយោធាមានទំហំទឹកប្រាក់ ៧០០លានដុល្លាររបស់រដ្ឋបាលលោក បាយដិន សម្រាប់អ៊ុយក្រែន ដែលអាចនឹងត្រូវប្រកាសថ្ងៃពុធសប្ដាហ៍នេះ ។ ការប្ដូរចិត្តភ្លាមៗរបស់លោក បាយដិន ក៏កើតមានឡើងនៅចំពេលមានសេចក្តីរាយការណ៍ថារុស្ស៊ីអាចនឹងវាយគ្រប់គ្រងទាំងស្រុ ងលើទីក្រុងSievierodonetsk ក្នុងតំបន់ភាគខាងកើតប្រទេស អ៊ុយក្រែនឆាប់ៗនេះ៕SP