សម្តេចតេជោ ហ៊ុន សែន ៖ អ្នកជំងឺកូវីដ កំពុងសង្រ្គោះបន្ទាន់១២៦នាក់ និងសល់អ្នកជំងឺសរុប ជាង៥០០នាក់
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា អ្នកជំងឺកូវីដ ១៩ដែលកំពុងស្ថិតនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់(ICU)មានចំនួន១២៦នាក់ ដោយឡែក សម្រាប់អ្នកជំងឺនៅទូទាំងប្រទេសសរុបជាង៥០០នាក់ ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បែបនេះ ក្នុងពិធីប្រគល់ប្រាក់រង្វាន់ជូនកីឡាការិនី អ៊ុក ស្រីមុំ បន្ទាប់ពីដណ្តើមបានមេដាយមាសពិភពលោក ពីការប្រកួតប៉េតង់នៅទីក្រុងសាន់តាស៊ូសាណា ប្រទេសអេស្ប៉ាញ កាលពីខែវិច្ឆិកា ឆ្នាំ២០២១ នាវិមានសន្តិភាព នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន សែន ក៏បានដាស់តឿនថា ចំពោះជំងឺនេះ គឺមិនត្រូវធ្វេសប្រហែលឡើយ ត្រូវបន្តចូលរួមការពារទាំងអស់គ្នា៕EB
អត្ថបទទាក់ទង
-
ក្រសួងសុខាភិបាលរកឃេីញជំងឺកូវីដ-១៩ចំនួន៤ករណីថ្មីទៀតសរុបទាំងអស់នៅកម្ពុជាចំនួន១០២នាក់
-
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល
-
ចូលរួមអបអរសាទរ នៅព្រឹកនេះក្រសួងសុខាភិបាលរកឃើញអ្នកជាសះស្បើយពីកូវីដ១៩ មានចំនួន១៥នាក់បន្ថែមទៀត