មណ្ឌលគិរី៖ ក្រុមអ្នកវិទ្យាសាស្រ្តផ្នែកស្រាវជ្រាវសត្វព្រៃនៃមន្ទីរបរិស្ថានខេត្ដមណ្ឌលគិរីបា​នគូសបញ្ជា​ក់ថា ពួ​កគេបានប្រទះឃើញ ត្មាតភ្លើងចំនួន០៧ក្បាល និង បានឃើញមាន់​ព្រៃចំនួន​០៥​ក្បាល នៅដែនជម្រកសត្វព្រៃស្រែពក។ នេះបើតាមមន្រី្ដនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឩ្យដឹង​នៅថ្ងៃ​ទី៣១ ខែធ្នូ ឆ្នាំ២០២១នេះ។

 គួរបញ្ជាក់ផងដែរថា នេះជាលើកទីមួយហើយដែលចំនួនត្មាតភ្លើងមានចំនួនកើន​ឡើងក្រោយពីបា​ត់វត្ត​មា​នអ​ស់រយៈពេលពីរឆ្នាំ ដែលពីមុនមកយើងបានឃើញ ០៥ក្បាល ឬ ០៦ក្បាលប៉ុណ្ណោះ។ ត្មាតភ្លើង (Red headed vulture) វាមានរោមដងខ្លួនពណ៌ក្រមៅ និង​ក្បាលស្មើតែគ្មានរោម (គឺមានតិចបំផុត) ដោយបញ្ចេញស្បែកក្បាល និងកពណ៌ក្រហម​ដូចភ្លើង រួមទាំងបន្ទះស្បែកអមថ្ពាល់ដូចស្លឹកត្រ​ចៀកទាំង​សងខាងផងក៏ពណ៌ក្រហមដែរ។

 ត្មាតភ្លើងជាប្រភេទត្មាត ដែលអ្នកស្រុកជនជាតិអាស៊ី មួយចំនួនធំបានចាត់ទុកជាមេត្មាត ឬមេហ្វូង ឬ​ហៅ​​ថាស្តេចត្មាត ។បើតាមក្រុ​មអ្នកស្រាវជ្រាវដែលបានធ្វើការអង្កេតតាមដា​នសកម្មភាពរប​ស់​សត្វ​ត្មាត​ភ្លើងនៅក្នុងធម្មជាតិបានឱ្យដឹងថា ត្មាតភ្លើង ពេលវាដើរផ្ទាល់ដី វាមានដំណើររាងបើកដើម​ស្លាបជានិច្ច ឬហៅថាដំណើររបៀបកាងស្លាប ឬថាដើរពើងទ្រូង ឥរិយាបថរបស់វាបង្ហាញ​ពីភាពមិនខ្លាចគេ ជាមេគេ ហើយត្មាតប្រភេទផ្សេងៗទៀតក៏ពុំសូវហ៊ានប្រឈមតទល់​នឹង​វាដែរ។

 រីឯពេលវាស៊ីចំណីអាហារទៀតសោត ក៏វាពុំដែលចុះមកដណ្តើមគេស៊ីពីគ្រា​ដំបូង​ដែរ វាច្រើនតែ​ទុកពេ​ល​ឱ្យ​ត្មាតផ្សេងៗទៀតស៊ីមួយសន្ទុះ​សិន ទើបវាចុះមកស៊ីតាមក្រោយ នេះ ទំនងជាវាគិតពីសុវត្ថិភាពនៅ​ទី​នោះ រួមទាំងការពុលចំណីអាហារផងក៏អាចថាបាន ពេលដែលវាចុះមកស៊ីចំណីហើយ ភាគច្រើនត្មា​តឯ​ទៀ​តក៏តែងទុកចន្លោះកន្លែងឱ្យ​វាចូល​ស៊ី​​ជានិច្ច៕SP

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ