សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញអបអរសាទរ ខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិល និងការអនុវត្តប្រកបដោយជោគជ័យ នយោបាយឈ្នះ ឈ្នះ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ “ខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ នយោបាយ ឈ្នះ ឈ្នះ និងខួប ៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ” ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បានរៀបចំប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាម ស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ នៃនយោបាយឈ្នះ ឈ្នះ “២៩ ធ្នូ ១៩៩៨ - ២៩ ធ្នូ ២០២៣” និងខួប៥ឆ្នាំនៃការកសាងវិមានឈ្នះ ឈ្នះ “២៩ ធ្នូ ២០១៨ - ២៩ ធ្នូ ២០២៣ នៅទីតាំងវិមាន ឈ្នះ ឈ្នះ ក្នុងរយៈពេល០៣ថ្ងៃ ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់ពិធីឆ្លងឆ្នាំសកលឆ្នាំ២០២៤។
ការរៀបចំប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយ ជោគជ័យនយោបាយឈ្នះឈ្នះ ជាការចងចាំនូវការបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង នៅកម្ពុជា នាំមកនូវ សន្តិភាព និងការឯកភាពជាតិពេញលេញ និងការអភិវឌ្ឍប្រទេសជាតិមកដល់សព្វថ្ងៃនេះ។
ការរៀបចំព្រឹត្តិការណ៍នេះ ស្របជាមួយខួប៥ឆ្នាំនៃការកសាងវិមានឈ្នះ ឈ្នះ ដែលជាសំណង់ប្រវត្តិសាស្ត្រដើម្បីរំឭក ដល់វីរភាព និងគុណតម្លៃ នៃនយោបាយឈ្នះ ឈ្នះ ដែលបានផ្តួចផ្តើមឡើង ដោយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ដែលជាស្ថាបនិក និងជាមគ្គុទ្ទេសក៍ឯកសន្តិភាពនៃយើង និងជាការបង្កើនការយល់ដឹង ពីប្រវត្តិសាស្ត្រជាតិ និងស្មារតីស្រលាញ់ជាតិមាតុភូមិក្នុងការបន្តថែរក្សាស្ថិរភាព សន្តិសុខ និងអភិវឌ្ឍន៍ជាតិ មាតុភូមិយើង៕
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ