ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២នេះ បានចេញមកពន្យល់ និង​បំភ្លឺជូនសាធារណៈជូនឲ្យបានជ្រាបថា ករណីផ្លាកលេខយានយន្ដ មានស្នាមឆ្កូត ឬប្រឡាក់ សមត្ថ​កិច្ច​មិន​ផាកពិន័យនោះឡើយ។នេះបើតាមការពន្យល់របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័​ស នៃស្ន​ង​ការ​ដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើឡើងបន្ទាប់ពីមានការ​ចែកចាយនូវព័ត៌មានមិន​ពិតដោយ​ខ្វះ​កា​រ​យល់​ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងនាំឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ។

 

ក្នុងការពន្យល់នេះដែរ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់បែបនេះថា​«បុគ្គលរូប​នេះ​បា​ន​​ធ្វើ​កា​រផុសផ្សព្វផ្សាយនៅលើបណ្តាញសង្គមTik Tokថាសមត្ថកិច្ចនឹងធ្វើ​ការផាកពិន័យ​ចំពោះ​យាន​យន្ត​ណាដែលពាក់ផ្លាកមានស្នាមប្រឡាក់ ឆ្កូត ។ល។ នេះជាការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឲ្យ​បង​ប្អូ​នប្រ​ជា​ពលរដ្ឋមានការយល់ច្រឡំ ជាពិសេសគោលបំណងអាក្រក់ក្នុងការបំពុលបរិយាកាសសង្គម ជា​ពិ​សេ​​សក្នុងន័យបង្ខួចកិត្តិយស ដល់សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក ដែលជាអ្នកអនុវត្តច្បាប់»

 

បន្ថែមពីនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា សម្រាប់ករណីដែលនាំ​ឲ្យ​មា​ន​កា​រផាកពិន័យនោះ មានចែងក្នុងច្បាប់ចរាចរណ៍ផ្លូវគោកក្នុងមាត្រាទី៧ថ្មី ចំណុច «» គឺអនុវត្តក្នុងកា​រផាកពិន័​​យលើផ្លាកលេខសម្គាល់យាន ដែលរចនាខុសពីលក្ខណៈដើម ឬរលុបលេខ ឬបាក់ផ្លាក បាត់លេខ ឬដាក់សម្ភារៈ ឬវត្ថុផ្សេងៗបាំងផ្លាកលេខ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ