អេស្ប៉ាញ៖ ក្រុមអធិរាជស Real Madrid បានវ៉ាក្រុម Barcelona ឡើងមកគ្រងកំពូលតារាង ក្រោយយកឈ្នះក្រុម Espanyolទាំងប្រផិតប្រផើយ ក្នុងលទ្ធផល1ទល់នឹង០នៅកីឡដ្ឋាន RCDE Stadium កាលពីយប់មិញ។

យ៉ាងណាមិញ១គ្រាប់របស់ខ្សែបំរើសញ្ជាតិប្រេស៊ីលកីឡាករCasemiroបានស៊ុតបញ្ចូលទីយ៉ាងស្អាតនៅនាទី៤៥ដែលassistដោយកីឡាករខ្សែប្រយុទ្ធBenzema។ដោយឡែក ក្រុមEspanyol វិញក៍មានឪកាសស៊ុតបញ្ចូលទីទៅលើក្រុម Real Madrid ច្រើនដែរ ប៉ុន្តែជួយសង្គ្រោះដោយអ្នកចាំទីសញ្ជាតិ Belgium កីឡាករ Courtois។

គួរឲ្យដឹងដែរថាRealMadridយកបាន៣ពិន្ទុពីក្រុមEspanyolឈរនៅកំពូលតារាងបណ្ដោះអាសន្នដែលមាន៧១ពិន្ទុក្នុងដៃ ខណៈដែលក្រុមអ្នកមានបុណ្យ Barcelonaមាន៦៩ពិន្ទុគិតត្រឹមសប្ដាហ៍ទី៣២៕RT

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ