អេស្ប៉ាញ៖ ក្រុមអធិរាជស Real Madrid បានឡើងមកគ្រងកំពូលតារាងវិញ ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះ Real Soceidad ទាំងប្រផិតប្រផើយ ក្នុងលទ្ធផល២ទល់នឹង១ នៅកីឡដ្ឋាន Reale Seguros កាលពីរាត្រីថ្ងៃអាទិ្យម្សិលមិញ ។

ក្នុងការប្រកួតដ៏ជក់ចិត្តនេះ ក្រុមជើងឯក Champions League ១៣សម័យ Real Madrid ជាអ្នកនាំមុខមុន២គ្រាប់ ដោយគ្រាប់ទី១ជាការស៊ុតបាល់ពិន័យ១១ម៉ែត្រយ៉ាងល្អ ពីសំណាក់ប្រធានក្រុម Sergio Ramos នៅនាទីទី៥០ ខណៈគ្រាប់ទី២ ធ្វើបានតាមរយៈខ្សែប្រយុទ្ធសញ្ជាតិបារាំង Karim Benzema នៅនានទីទី៧០។

យ៉ាងណាមិញ ក្រុមម្ចាស់ផ្ទះ ក៏បានព្យាយាមធ្វើការសម្រុកវាយបកវិញខ្លះដែរ ជាក់ស្ដែងការប្រកួតអូសបន្លាយដល់នាទីទី៨៣ ទើបក្រុម Sociedad បំបែកពងមាន់បាន សម្រេចទីដោយខ្សែបម្រើ Mikel Merino។

គួរឲ្យដឹងដែរថា តាមរយៈជ័យជម្នះ ២-១ នេះ បានជួយក្រុមលោក Zinedine Zidane វ៉ាក្រុម Barcelona ឡើងឈរកំពូលតារាងវិញ បើទោះជាមាន៦៥ពិន្ទុស្មើគ្នាក៏ដោយ ដោយសាររូបមន្តនៅក្របខណ្ឌ La Liga គេគិតលទ្ធផលឈ្នះចាញ់ទាំងពីរជើងរវាងក្រុមទាំងពីរក្នុងរដូវកាលនេះ(Head To Head) ពោលកាលពីជើងទី១ នៅកីឡដ្ឋាន Camp Nou ក្រុម Barcelona បានត្រឹមស្មើគ្នា 0 ទល់នឹង០ ជាមួយ Real Madrid។RT

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ