អេស្ប៉ាញ៖ ក្រុមអធិរាជស Real Madrid បានវ៉ាក្រុម Barcelona ឡើងមកគ្រងកំពូលតារាងវិញ ក្រោយយកឈ្នះក្រុម Mallorca ក្នុងលទ្ធផល២ទល់នឹង០ នៅកីឡដ្ឋាន Alfredo Di Stefano កាលពីរាត្រីថ្ងៃពុធម្សិលមិញនេះ។

យ៉ាងណាមិញ ២គ្រាប់របស់ក្រុមលោក Zinedine Zidane ធ្វើបានដោយកីឡាករ ២រូបផ្សេងគ្នា ដោយគ្រាប់ទី១រកបានតាមរយៈ ខ្សែប្រយុទ្ធជម្រើសជាតិប្រេស៊ីលកីឡាករ Vinicius Junior នៅនាទីទី១៩ ចំណែកឯគ្រាប់ទី២ ជាការស៊ុតបាល់ Free-Kick កោងបញ្ចូលទីយ៉ាងអស្ចារ្យ ពីសំណាក់ប្រធានក្រុម Sergio Ramos នៅនាទីទី៥៦ ។

គួរឲ្យដឹងដែរថា ក្រោយជួយ Real Madrid យកបាន៣ពិន្ទុពីក្រុម Mallorca ជម្រើសជាតិអេស្ប៉ាញ Ramos បានក្លាយជាខ្សែការពារដែលរកគ្រាប់បាល់បានច្រើនជាងគេប្រចាំប្រវត្តិសាស្រ្តក្របខណ្ឌ La Liga ពោលគេស៊ុតបាន៦៩គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួន៤៨៧ប្រកួត។RT

 សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ