អេស្ប៉ាញ៖ ក្រុមអ្នកមានបុណ្យ Barcelona លេងបានត្រឹមស្មើក្រុម Celta Vigo ក្នុងលទ្ធផល ២-២ ប៉ុណ្ណោះក្នុងការប្រកួត La Liga កាលពីយប់មិញនេះ។

យ៉ាងណាមិញ លទ្ធផលស្មើនៅយប់មិញនេះដែរ គឺកាន់តែធ្វើឱ្យក្រុម Real Madrid មានសង្ឃឹមច្រើនហើយក្នុងការនាំមុខកំពូលតារាង។ ខណៈដែលពីរគ្រាប់របស់ Barcelona កើតឡើងដោយ suarez នៅនាទី២០,67ចំណែកឯ២គ្រាប់របស់ក្រុមម្ចាស់ផ្ទះCeltaVigoវិញរកបាននៅនាទី៥០ដោយកីឡាករខ្សែប្រយុទ្ធ Smolov នឹង១គ្រាប់ទៀដោយកីឡាករខ្សែបំរើសញ្ជាតិអេស្ប៉ាញ Lago Aspas នៅនាទី៨៨ ។

គួរបញ្ជាក់ផងដែរថា ក្រុមអ្នកមានបុណ្យBarcelonaកំពុងឈរនៅកំពូលតារាងបណ្ដោះអាសន្ននៅសប្ដាហ៍ទី៣២ ដោយមាន៦៩ពិន្ទុនៅក្នុងដៃ ដោយឡែក ក្រុមស្ដេចស Real Madrid មាន៦៨ពិន្ទុ ត្រឹមសប្ដាហ៍ទី៣១ប៉ុណ្ណោះ ដោយនៅសល់១ប្រកួតទៀត ត្រូវប៉ះគ្នាជាមួយក្រុម Espanyol នៅរាត្រីនេះ៕RT

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ