ខ្សែបម្រើ Ivan Rakitic រកបាន១គ្រាប់ជួយក្រុម Barcelona យកឈ្នះលើក្រុម Athletic Bilbao ក្នុងលទ្ធផល ១-០ នាការប្រកួត La Liga នៅយប់មិញនេះ។

ទន្ទឹមនេះ ១គ្រាប់ដែលធ្វើបាននៅនាទី៧០នេះដែរ បានជួយឱ្យក្រុម Barcelona ឡើងទៅឈរនៅកំពូលតារាងវិញហើយជាបណ្ដោះអាសន្ន ខណៈដែលក្រុម Real Madrid មកលេខ២ តែមាន១ប្រកួតក្នុងដៃ។ ប្រសិនណាបើក្រុម Real Madrid ឈ្នះនៅយប់នេះ នោះពួកគេនឹងឡើងទៅឈរនៅលេខ១វិញដដែល។

គួរដឹងដែរថា ការប្រកួតពានរង្វាន់ La Liga ពិតជាប្រជែងគ្នាខ្លាំងមែនទែននៅរដូវកាលនេះ។ ជាក់ស្ដែងក្រុម Barcelona និង Real Madrid មានពិន្ទុស្មើគ្នាតែម្ដង ដោយចំណាត់ថ្នាក់ឈរលេខ១និងលេខ២កន្លងទៅនេះ គឺគិតលើរូបមន្ដ Head-to-Head ប៉ុណ្ណោះ៕RT

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ