(មានវីដេអូ) មកដឹងពីប្រវត្តិដ៏អស្ចារ្យរបស់ តោថ្មបុរាណ្យដ៏ធំ២ កសាងឡើងដោយព្រះបាទអង្គចន្ទរាជា នាសម័យល្វែក ដែលទើបតែរកឃើញកាលពីពេលថ្មីៗនេះ
លោកសាស្រ្តាចារ្យបណ្ឌិត មីសែល ត្រាណេ ប្រវត្តិវិទូខ្មែរបានធ្វើការបង្ហាញពីប្រវតិ្តតោថ្ម២ ដែលទើបតែរកឃើញកាលពីពេលថ្មីៗ។ដោយលោកបានលើកឡើងថា «ជាលើកទី១របស់ខ្មែរយើងនាសម័យក្រោយអង្គរដែលគេទើបតែរកឃើញនូវតោថ្មធំ២ ដែលត្រូវបានចម្លងឡើង ក្នុងសម័យព្រះបាទអង្គចន្ទរាជា ជាចៅរបស់ព្រះបាទពញ្ញាយ៉ាត (ស.វ.ទី១៥ នាសម័យលង្វែក)។
កម្ពស់របស់តោបុរាណទាំង២នេះ មានប្រមាណជាជាងពីរម៉ែត្រ ដែលបង្ហាញពីរិទ្ធអំណាច ឥទ្ធិពល និងកិត្យានុភាព។ចំពោះការឆ្លាក់រូបតោនេះដែរ លោកបណ្ឌិត មីសែល ត្រាណេ បានមានប្រសាសន៍បន្តថា គឺរចនា តាមលំនាំសម័យអង្គរ ដែលនេះជាមោទនភាពមួយរបស់ជាតិយើង ដែលទើបតែរកឃើញនូវមរតក វប្បធម៌ដ៏កម្រមួយនេះ ហើយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមានគម្រោង និងជុសជុលរៀបចំឡើងវិញស្របតាមរចនាបទដើម។
តោបុរាណ្យទាំង២ និងផ្តល់តម្លៃសំខាន់ចំពោះការស្រាជ្រាវលើផ្នែកប្រវត្តិសាស្ត្រ ក្រោយពីប្រទេសយើងត្រូវសៀម បានដណ្តើមនូវរាជធានីអង្គរ ដែលធ្វើឱ្យព្រះមហាក្សត្រផ្លាស់ប្តូររាជធានី ពីអង្គរមកលង្វែក ហើយពីលង្វែកមក រាជធានីភ្នំពេញ។លោកបណ្ឌិត មីសែល ត្រាណេ បន្ថែមទៀតថា តោថ្មបុរាណ្យបែបនេះ ប្រហែលជាអាចមានច្រើនទៀត ដែលកំពុងកប់នៅកន្លែងណាមួយ ព្រោះរូបចម្លាក់តោពិតជាមានអត្ថន័យសំខាន់ណាស់សម្រាប់ជាតិសាសន៍ខ្មែរ។
លោកសាស្រ្តាចារ្យបណ្ឌិត មីសែលត្រាណេ ដែរ ថាលោកគឺជាអ្នកសិក្សា ស្រាវជ្រាវ និងបានតាក់តែងសៀវភៅជាច្រើន ដែលទាក់ទងទៅនឹងប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៍ខ្មែបង្ហាញភាពរីករាយ ចំពោះការរកឃើញតោបុរាណ្យដ៏មានតម្លៃទាំង២ ។
លោកបន្តថា ក្នុងសម័យកាលព្រះបាទអង្គចន្ទរាជានេះដែរ ដោយសារតែភាពអង្គអាចក្លាហាន ដូចជា តោនេះហើយ ទើប ធ្វើឱ្យខ្មែរអាចវាយដណ្តើមយកនូវប្រាសាទអង្គវត្តពី សៀម និងខេត្តខ្មែរមួយចំនួនទៀតដែលនៅជិតភ្នំដងរែកមកវិញបាន។ជាមួយគ្នានេះ ពិតជារួមចំណែកយ៉ាងច្រើនដែលអាចឱ្យយើងដឹងថា តើដូនតារបស់យើងពិតជាអស្ចារ្យប៉ុណ្ណា ដែលអាចរចនាតោដែលមានកម្ពស់ជាង២ ម៉ែត្រ នេះឱ្យមានវត្តមានតាំងពីសម័យលង្វែក តរហូតមកដល់ពេលបច្ចុប្បន្ននេះបាន។
គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី០៤ ខែកញ្ញា ២០២០ កម្លាំងមន្ត្រីជំនាញស៊ីម៉ាក់សហការជាមួយអាជ្ញាធរ រាជធានីភ្នំពេញ បានជីកកាយដី ដើម្បីរៀបចំប្រព័ន្ធលូចម្រុះទឹកនៅបរិវេណវត្តភ្នំ ក៏ប្រទះឃើញរូបចម្លាក់តោថ្មបុរាណដ៏ធំមួយ។ រំលងបានតែ៣ ថ្ងៃគឺនៅថ្ងៃទី ទី០៧ ខែកញ្ញា ឆ្នាំ២០២០ ក្រុមប្រតិបតិ្តការបោសសំអាតគ្រាប់ដើម្បីសុវត្ថិភាពនៅការដ្ឋានមាត់ទន្លេក៏បានជីកឃើញតោថ្មចំនួន មួយទៀតហើយច្ចុប្បន្នតោថ្មនេះត្រូវបាន ដាក់តម្កល់ទន្ទឹមគ្នាក្នុងសារមន្ទីរជាតិហើយ៕SP