វៀតណាម ៖ រដ្ឋមន្ត្រីក្រសួងអប់រំវៀតណាម លោក Nguyen Kim Son បានប្រកាសថា វៀតណាម នឹងដាក់បញ្ចូលភាសាខ្មែរ ក្នុងកម្មវិធីសិក្សា និងអប់រំចូល ក្នុងប្រទេសរបស់ខ្លួន ក្នុងឆ្នាំសិក្សាឆ្នាំ ២០២៨ ខាងមុខនេះ ដោយក្នុងឆ្នាំ ២០២៦ ភាសាឡាវ និង ឥណ្ឌូនេស៊ី នឹងត្រូវបានដាក់បញ្ចូលមុនគេក្រោយមកមានភាសាខ្មែរ និងថៃនិងត្រូវដាក់បញ្ចូលក្នុងឆ្នាំ ២០២៨ ជាមួយគ្នា។ នេះបើយាមតាមការចេញផ្សាយដោយកាសែតវៀតណាម VNExpress។
រដ្ឋមន្ត្រីក្រសួងអប់រំវៀតណាម លោក Nguyen Kim Son ជាការឆ្លើយតបជាមួយនឹងការពង្រឹងភាសាអន្តរជាតិក្នុងចន្លោះឆ្នាំ ២០២៦-២០៣៥ ដែលបានប្រកាសកាលពីចុងសប្តាហ៍មុនដោយក្រសួងអប់រំវៀតណាមគ្រោងនឹងដាក់បញ្ចូលភាសាខ្មែរនៅឆ្នាំ ២០២៨ និងភាសាថៃ ដើម្បីពង្រឹងការអប់រំផ្នែកភាសាក៏ដូចជាកិច្ចព្រមព្រៀងជាមួយនឹងប្រទេសជិតខាងខ្លួន។
គួរកត់សម្គាល់ថាបច្ចុប្បន្នវៀតណាមមានសិស្សច្រើនជាង ១៤ លាននាក់ចាប់ពីក្នុងថ្នាក់ទី ១ ដល់ ១២ ហើយជម្រើសភាសាបរទេសដែលពួកគេកំពុងតែរៀនរួមមានភាសាអង់គ្លេស រុស្ស៊ី បារាំង ចិន អាឡឺម៉ង់ ជប៉ុន និងកូរ៉េ។ ភាសាអង់គ្លេសត្រូវបានបង្រៀននៅគ្រប់ខេត្ត-ក្រុង ហើយភាសាបារាំងមានចំនួនសិស្សច្រើនជាងគេនៃបន្ទាប់ពីអង់គ្លេសមានចំនួនសិស្សរៀនដល់ទៅ ៣០,៧០០នាក់ បន្ទាប់មកគឺជប៉ុន (២០,៨០០នាក់) និងចិន (១៤,៤០០នាក់)ដែលកំពុងតែសិក្សាភាសាអន្តរជាតិ៕