ដំរីកម្សត់មួយក្បាលឈ្មោះ Kaavan ត្រូវបានបញ្ជូនពីប្រទេសប៉ាគីស្ថាន មកជួយសង្គ្រោះក្នុងដែនជំរកអភិរក្សសត្វដំរីនៅកម្ពុជា។ការជួយសង្គ្រោះនេះបន្ទាប់ពីមនុស្ស៤សែននាក់បានធ្វើញត្តិទាមទារឲ្យមានការដោះលែងសត្វដំរីពីសួនសត្វមួយកន្លែងក្នុងរដ្ឋធានីប៉ាគីស្ថាន។ សួនសត្វនោះត្រូវបានចោទថាដាក់ច្រវាក់ជើង គ្មានការផ្ដល់ចំណី និងមើលថែ Kaavan ត្រឹមត្រូវបើទោះជាដំរីនេះមានវ័យរហូតដល់ជិត៤០ឆ្នាំទៅហើយក្ដី។

តុលាការបានសម្រេចឲ្យមានការដោះលែងដំរីកម្សត់ Kaavan ហើយកម្ពុជានឹងក្លាយជាផ្ទះថ្មីរបស់ដំរីនេះ នៅក្នុងដែនអភិរក្សសត្វដំរី ដែលមានដំរី៨០ក្បាលផ្សេងទៀតកំពុងរស់នៅយ៉ាងសុខសាន្តជាមួយធម្មជាតិ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ