ដំរីមួយក្បាលឈ្មោះ ប៉ាក់ម៉ៃ អាយុជាង៨០ឆ្នាំ បានស្លាប់កាលពីពេលថ្មីនេះ ដោយសាតែជំងឺ។ដំរីមួយក្បាលនេះ មានឈ្មោះល្បីល្បាញណាស់ក្នុងបម្រើវិស័យទេសចរណ៍នៅ ក្នុងសហគមន៍ជនជាតិដើមភាគតិច ស្ថិតនៅភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ។មូលហេតុគឺចាស់ខ្លាំងពេក និងមានជំងឺប្រចាំខ្លួនផង ហើយការងាប់របស់ប៉ាក់ម៉ៃក៏បានធ្វើឲ្យចំនួនសត្វដំរីចិញ្ចើមក្នុង ខេត្តមណ្ឌលគិរីកាន់តែបន្តថយចុះប្រឈម និងបាត់បង់នៅថ្ងៃអនាគត។

សូមបញ្ជក់ថា កាលពីខែ ឧសភាកន្លងទៅក៏មាន ដំរីមានឈ្មោះបាក់ម៉ៃដូចគ្នាបានស្លាប់ដោយសារជំងឺ ដោយដំរីនោះរស់ក្នុងការគាំពារថែរក្សានិងអភិរក្សដោយគម្រោងមូលនិធិរបស់សមាគមអៃរ៉ាវនៅក្នុងខេត្តរតនគីរី ប្រទេសកម្ពុជា។

បើយោងតាមក្រសួងបរិស្ថាន នៅក្នុងប្រទេសកម្ពុជា ដំរីអាស៊ីមានចំនួនប្រមាណពី៤០០ទៅ៦០០ក្បាលដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវ៉ាញ តំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគីរី ដែលជាតំបន់ជីវៈចម្រុះដ៏សំបូរបែប ប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត។

ដំរីអាស៊ីកំពុងរងការគំរាមកំហែងធ្ងន់ធ្ងរនៅទូទាំងដែនជម្រករបស់វាក្នុងសកលលោក ហើយត្រូវបានចាត់បញ្ចូលជាប្រភេទជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្ដរជាតិដើម្បីការអភិរក្សធម្មជាតិ(IUCN)៕SP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ