បើតាមហ្វេសបុករបស់ឈ្មោះបានធ្វើការបង្ហោះរូបថតមួយចំនួន ដោយម្ចាស់ហ្វេសបុករូបនេះ បានឱ្យដឹង« ព្រឹកថ្ងៃទី20.07.2020មានដំរីឈ្មោលឈ្មោះខាំឃឺនបានងាប់នៅចំណុចអូរប៉ាយថិតនៅភូមិពូរ៉ាពេត.ឃុំក្រង់តេះ.ស្រុកពេជ្រាដា.ខេត្តមណ្ឌលគិរីដំរីមានអាយុប្រហែល៥0ឆ្នាំ,ម្ចាស់កំពុងបោះជុំរុំដរកចាំនឹងធ្វើបុណ្យតាមប្រពៃណីជនជនជាតិដើមភាកតិចពូនង«។ចំពោះការស្លាប់របស់ដំរីឈ្មោលមួយក្បាលនេះ នៅមិនទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើយទេ ។
គួរបញ្ជក់ថា នៅក្នុងប្រទេសកម្ពុជាគេប៉ាន់ប្រមាណថា មានសត្វដំរីសរុបចំនួនជាង៣០០ក្បាល ក្នុងនោះដំរីស្រុកមានចំនួនតែ៧២ក្បាលប៉ុណ្ណោះ ខណៈដំរីព្រៃនៅសល់ប្រហែល២៥០ក្បាល៕