នៅក្នុងខេត្តតាកែវនេះ លោក អ៊ូច ភា អភិបាល ខេត្តតាកែវ បាន ឱ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នេះថាៈ ពិតណាស់ ក្នុងខេត្តតាកែវ បាននឹងកំពុងឈានទៅរកចំណុចអភិវឌ្ឍន៍ ទៅមុខជាបន្តបន្ទាប់ មិនថាតែសួនច្បារធំៗ ទាំងនេះនោះទេ គឺមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន លើផ្លូវថ្នល់កៅស៊ូ និងថ្នល់បេតុងជាច្រើនខ្សែ ដែលកំពុងផ្តល់ភាពងាយស្រួល ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើចរាចរណ៍ លើដងផ្លូវ ដឹកទំនិញកសិផល មកលក់នៅតាមទីផ្សារនានា។ លើសពីនោះទៀត ការស្តារនូវហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ និងប្រព័ន្ធលូបង្ហូរទឹកមិនឱ្យ លិចនេះ ក៏បានធ្វើឱ្យហាងឆេងដី របស់ប្រជាពលរដ្ឋ នៅក្នុងខេត្ត មានការកើនឡើង មួយកម្រិតថែមទៀត។

លោក អ៊ូច ភា បានបន្តថាៈ នៅដើមឆ្នាំ២០២១ នេះ គឺយើងបានសម្រេច នូវការកែលំអ ពង្រីកសួនច្បារថ្មីនេះ គឺសម្រេចបាន ៨៥% ហើយនឹងគ្រោងបញ្ចប់ គម្រោងនេះ នៅមុន ពិធីបុណ្យចូលឆ្នាំខ្មែរ ខាងមុខ ហើយមិនតែប៉ុណ្ណោះ ខេត្តក៏បានពង្រីកប្រព័ន្ធសរសៃឈាម សេដ្ឋកិច្ច ដែលអាចនិយាយបានថា ជាការជួសជុល ចាក់ពង្រីកថ្នល់កៅស៊ូ ប្រភេទ DBST ជាច្រើនខ្សែថែមទៀត នៅតាមតំបន់ជាយក្រុងដូនកែវ តភ្ជាប់ជាមួយបណ្តាស្រុកផ្សេងៗ នៅជាប់គ្នា ដើម្បីសម្រួលដល់ការងារ ដឹកជញ្ជូនផលិតផល កសិផល ស្រូវ ដំណាំ បន្លែបង្ការផ្សេងៗ យកមកចែកចាយ លក់នៅតាមទីផ្សារធំ នៅក្នុងចំណុចកណ្តាល នៃបេះដូងខេត្តតាកែវតែម្តង។

ទន្ទឹមនឹងការទទួលបាន នូវសមិទ្ធផលថ្មីៗនេះដែរ លោកអភិបាលខេត្ត បានអំពាវនាវដល់ បងប្អូន ប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមថែរក្សា ឱ្យបាន ចំពោះការសម្អាត បរិស្ថានល្អ ស្អាតនេះ សម្រាប់សួនច្បារ ដោយឡែក សម្រាប់ផ្លូវថ្នល់ សូមបងប្អូនប្រជាពលរដ្ឋ ដែលប្រើប្រាស់លើដងផ្លូវ មេត្តាចូលរួមគោរព ច្បាប់ចរាចរណ៍ផ្លូវគោក ទាំងអស់គ្នា ឱ្យបានខ្ជាប់ខ្ជួន រួមគ្នាជាមួយនឹងរាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្រកាត់បន្ថយអត្រា គ្រោះថ្នាក់ចរាចរណ៍ នៅក្នុងប្រទេស ឱ្យធ្លាក់មកនូវកម្រិតទាបបំផុត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ