ភ្នំពេញ ៖ ផ្ទះលំហែកាយកម្ពស់២ជាន់ ក្នុងដីឡូតិ៍របស់លោក ឧកញ៉ា ឃាន បញ្ញា ដែលជាម្ចាស់បុរី ឃាន បញ្ញា បានបាក់ស្រុតហើយកប់បាត់ស្ត្រីជាចុងភៅម្នាក់ នៅក្នុងស្រះទឹកអស់រយៈពេលមួយយប់ រកសពពុំទាន់ឃើញនៅឡើយ ។ 

ហេតុការណ៍ខាងលើនេះបានកើតឡើងតាំងពីវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២០ មកម្ល៉េះប៉ុន្តែម្ចាស់ផ្ទះហាក់មានការលាក់លៀម លុះដល់វេលារសៀលថ្ងៃដដែលទើប បែកការណ៍ភ្ញាក់ផ្អើលដឹងដល់សមត្ថកិច្ច។ 

បើតាមការបញ្ជាក់ពីក្មួយស្ត្រីរងគ្រោះ បានឲ្យដឹងថា ជារៀងរាល់ថ្ងៃស្ត្រីរងគ្រោះតែងតែត្រូវធ្វើការ នៅក្នុងផ្ទះវីឡាកើតហេតុខាងលើតាំងពីវេលា ព្រឹករហូតដល់ល្ងាចប៉ុន្តែនៅថ្ងៃនេះមិនឃើញ ជនរងគ្រោះ ត្រឡប់មកវិញគាត់ក៏ទៅសួររកម្ដាយមីងរបស់ខ្លួន ស្រាប់តែគេប្រាប់ថា ម្ដាយមីងរបស់ខ្លួនត្រូវបានជាប់ នៅក្នុងកញ្ចុះ នៅលើទឹកបណ្ដាលឲ្យស្ត្រីរងគ្រោះជាប់បាក់ចូលទៅក្នុងទឹកជាមួយកញ្ចុះលើទឹកតាំងពី វេលាម៉ោង១១ព្រឹក មកម្ល៉េះក៏មានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច នឹងអាជ្ញាធរមូលដ្ឋាន មកដល់ទីតាំង កើតហេតុ ដើម្បីរកវិធីសាស្ត្រស្រង់ស្ត្រីរងគ្រោះចេញពីក្នុងទឹកគិតដល់ វេលាម៉ោង៩យប់ សាកសពស្ត្រី រងគ្រោះមិនទាន់បានជួយចេញពីក្នុងទឹកស្រះនៅឡើយទេ។ 

សពស្ត្រីរងគ្រោះឈ្មោះ ហ៊ុន សំបូរ អាយុ៦១ឆ្នាំ ជាស្ត្រីមេមាយ ស្នាក់នៅភូមិ កើតហេតុខាងលើ ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននឹងអាជ្ញាធរ កំពុងរងវិធីដើម្បីស្រង់ស្ត្រីរងចេញពីក្នុងស្រះដែលត្រូវ កញ្ចុះកៀបជាប់នៅក្នុងស្រះនោះ ដើម្បីប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ។ 

សូមរំលឹកថា ផ្ទះលំហែកាយដែលបាក់ស្រុតនោះ មានទំហំប្រវែង៨ ម៉ែត្រ គុណនឹង១២ ម៉ែត្រធ្វើអំពី បេតុងកម្ពស់២ជាន់ នៅក្នុងស្រះទំហំប្រមាណ៤០ម៉ែត្រ គុណនឹង៤០ម៉ែត្រ ក្នុងដីឡូត៍របស់លោក ឧកញ៉ា ឃាន បញ្ញា៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ