(ភ្នំពេញ)៖សំណង់សំយ៉ាបផ្ទះមួយកន្លែងក្នុងសង្កាត់អូឬស្សីទី៤ ខណ្ឌ ៧មករា បានបាក់រលំបង្កឱ្យបានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្នុងតំបន់។សំណង់នេះមានអាយុកាលប្រហែល៦០ឆ្នាំមកហើយ ហើយប្រជាពលរដ្ឋមួយចំនួនកំពុងរស់នៅទីនោះ។
ហេតុការណ៍បាក់សំណង់សំយ៉ាបផ្ទះនេះ គឺកើតឡើងកាលពីយប់ថ្ងៃទី ១០ សីហា ប្រជាពលរដ្ឋជាម្នាស់ផ្ទះព្យាយាមសាងសង់ឡើងវិញ តែនៅបន្តបាក់បន្ថែម។ប្រភពពីប្រជាពលរដ្ឋជាម្ចាស់ផ្ទះ ក្នុងហេតុការណ៍នេះ មិនបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋនោះទេ ហើយខូចខាតតិចតូច។
មូលហេតុនៃការបាត់ គឺដោយសារសំណង់នេះចាស់ទ្រុតទ្រោមដោយសំណង់នេះសាងសង់ឡើងកាលពីឆ្នាំ១៩៦០។បច្ចុប្បន្នសំណង់នេះ ប្រជាពលរដ្ឋមិនហ៊ានរុះរើសទេហើយត្រូវបានទុកចោលដោយរង់ចំាអាជ្ញាធរចុះរុះរើស៕