កំពង់ចាម៖ នៅថ្ងៃ១២ ខែកញ្ញា ឆ្នាំ២០២០ មានករណីបាក់ច្រាំងទន្លេ នៅត្រង់ចំណុចសួនកុមារ ទល់មុខសណ្ឋាគារ KC River អ្នកឃើញហេតុការណ៍ បាននិយាយថា មានមនុស្សជិះម៉ូតូមក ស្រាប់តែស្រុតចុះ ទាំងមនុស្ស និងម៉ូតូ មនុស្សបានស្រវាឡើងមកវិញរួច មិនមានគ្រោះថ្នាក់នោះទេ តែម៉ូតូបានស្រូបលិចទៅបាត់ ។
ករណីខាងលើនេះ សូមបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់ ហេតុការណ៍អាចកើតឡើងជាយថាហេតុ ដោយមិនបានដឹងមុនបែបនេះ ។ សូមអាជ្ញាធរមានវិធានការ ការពារ ពីកន្លែងបាក់ស្រុត កុំឲ្យប្រជាពលរដ្ឋដែលមិនបានដឹង ក្រែងលោកមានគ្រោះថ្នាក់ ៕