ពូលតារាចម្រៀងដ៏ល្បីឈ្មោះរបស់អង់គ្លេស Jessie J ថ្មីៗនេះ មានសេចក្តីរាយការណ៍ថា នាងបាននឹងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្រោយពីនាងត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺម្យ៉ាងឈ្មោះថា «Ménière» បន្ទាប់ពីមានអាការៈមិនអាចឮសំឡេង និងមិនអាចដើរបាន ក្រោយភ្ញាក់ពីដំណេក។ នេះបើតាមសារព័ត៌មាន USA Today នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។

នាងត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថា មានជំងឺម្យ៉ាងឈ្មោះថា «Ménière» ដែលធ្វើឲ្យប៉ះពាល់ដល់ផ្នែកខាងក្នុងនៃត្រចៀក និងធ្វើឲ្យនាងមិនអាចស្តាប់ឮសំឡេងអ្វីទាំងអស់។ ប្រសិនបើស្ថានភាពនៃជំងឺរបស់ Jessie J មិនអាចព្យាបាលបាន នាងនឹងបាត់បង់ការស្ដាប់សំឡេង ឬមានជំងឺថ្លង់ជារៀងរហូត។

តារាចម្រៀង Jessie J បានបញ្ជាក់អោយដឹងថា នៅពេលដែលនាងភ្ញាក់ពីដំណេក គឺមានអារម្មណ៍ថា ហ៊ឹងនៅក្នុងត្រចៀកផ្នែកខាងស្តាំ និងមិនអាចដើរបាននោះទេ។ បន្ទាប់មក នាងក៏បានដឹងថា នាងមានជំងឺ «Ménière» ដែលវាជាជំងឺម្យ៉ាងប៉ះពាល់ដល់ផ្នែកខាងក្នុងនៃត្រចៀក និងធ្វើឲ្យនាងមិនអាចស្តាប់លឺសំឡេងអ្វីទាំងអស់៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ