ប្រិយមិត្តជាច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាចម្រៀង កញ្ញា បាន មុន្នីល័ក្ខ ដែលធ្លាប់ជាបេក្ខនារី ចូលប្រឡងក្នុងកម្មវិធីប្រលងចម្រៀងល្បីលំដាប់ថ្នាក់ពិភពលោក The Voice Cambodia កាលពីឆ្នាំ២០១៤កន្លងទៅ។ ហើយប្រជាប្រិយរបស់តារារូនេះ នៅតែទទួលបានការគាំទ្រខ្លាំងដដែលពីសំណាក់អ្នកគាំទ្រខ្លួន។

នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០នេះ គេឃើញតារារូបនេះ បង្ហាញអារម្មណ៍ក្រៀមក្រំយ៉ាងខ្លាំង ដោយម្តាយរបស់ខ្លួនកំពុងតែ រលាកសរសៃនៅផ្នែកស្មាខាងក្រោយ។ បាន មុន្នីល័ក្ខ រៀបរាប់ទាំងទឹកភ្នែកថា៖ “កុំកើតអីណាម៉ាក់ មានបងប្អូនណាដឹងថា កន្លែងណាព្យាបាលអ្នករលាកសរសៃទេ ខ្ញុំនាំម៉ាក់ទៅពេទ្យច្រើនកន្លែងហើយ តែមិនធូរសោះ ម៉ាក់ខ្ញុំរលាកសរសៃខ្លាំង បើបងប្អូនណាស្គាល់ ជួយប្រាប់ខ្ញុំផង ព្រោះអាការម៉ាក់ខ្ញុំធ្ងន់”។ ក្រោយពីឃើញបែបនេះ ធ្វើឲ្យអ្នកប្រើប្រាស់ក្នុងហ្វេសប៊ុកជាច្រើនបានចូល comment ប្រាប់ពីកន្លែងដែលព្យាបាលផ្សេងៗគ្នា៕ RR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ