នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ គេប្រទះឃើញ ពិធីករដ៏ល្បីឈ្មោះ សាយ រតនៈ បានបង្ហោះរូបភាពជាច្រើនសន្លឹក ក្នុងខណៈពេលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ព្រមទំាងភ្ជាប់សារខ្លី គួរឲ្យចាប់អារម្មណ៍ និងយកចិត្តទុកដាក់មួយទាក់ទងសុខភាព ដោយលោករៀបរាប់ថា៖

“មនុស្សទូទៅតែងយល់និងនិយាយថាសុខភាពសំខាន់ជាងអ្វីៗទាំងអស់ ប៉ុន្តែមានមនុស្សចំនួនក្នុងនោះគឺមានខ្ញុំម្នាក់ដែរ ដែលបានធ្វេសប្រហែសអំពីវា ទាល់តែគេងនៅលើគ្រែពេទ្យទើបភ្លឺភ្នែក។ អ្វីដែលគិតមុនគេគឺពាក្យសម្តីនិងការណែនាំរបស់ឪពុកម្តាយ មនុស្សជាទីស្រលាញ់ អារម្មណ៍ភ័យខ្លាច ខ្លាចពាក្យថាជ្រុលពេល ស្តាយក្រោយមិនគួរណាបណ្តោយដល់ថ្នាក់ហ្នឹង..។ល។

ពេលខ្លះឲ្យតម្លៃលើការសប្បាយជួបជុំ មិត្តភក្តិនេះ មិត្តភក្តិនោះ អ្នកនេះ អ្នកនោះ សំខាន់ជាងឲ្យតម្លៃលើសុខភាពខ្លួនឯង ទាំងនេះសុទ្ធតែជាការគិតខុស។ បើបងប្អូនមិនចង់ដូចខ្ញុំ ចូរស្រលាញ់សុខភាពអោយបានច្រើនជាងអ្វីៗទាំងអស់៕ RR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ